គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមទាំងមន្ត្រីពាក់ព័ន្ធ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកពញាក្រែក នៅបរិវេណវត្តជីពាំង ស្ថិតក្នុងភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ដោយ :www.meassoranews.com

វេទិកាផ្សព្វផ្សាយនោះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាប្រធាន/អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានក្រុមប្រឹក្សាឃុំ និងតំណាងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។ 

វេទិកានាពេលនេះ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមរបស់ប្រជាពលរដ្ឋយ៉ាងសកម្មក្នុងការលើកឡើងជាសំណួរ ក្ដីកង្វល់ សំណើ សំណូមពរ និងបានឆ្លើយតប និងបកស្រាយបំភ្លឺនូវសំណួរ និង សំណូមពររបស់ប្រជាពលរដ្ឋចំនួន២៧ ករណី រួមមាន៖  តំបូលព្រះវិហារ សាលារៀន ផ្លូវ អគ្គីសនី ប្រឡាយទឹក ស្ពាន បរិស្ថាន គ្រូបង្រៀន និងសណ្ដាប់ធ្នាប់សាធារណៈ ដោយបានដោះស្រាយភ្លាមៗ និងនៅសេសសល់អង្គវេទិកាបាន ទទួលយកទៅពិភាក្សាដោះស្រាយបន្ត នៅពេលក្រោយតាមប្រភេទនីតិវិធីរដ្ឋបាលនីមួយៗ៕

No comments