គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បង្ក្រាបបទល្មើសគ្រឿងញៀនបាន ១ករណីឃាត់ខ្លួនជនសង្ស័យ ៣នាក់

ដោយ :www.meassoranews.com


កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បង្ក្រាបបទល្មើសគ្រឿងញៀនបាន ១ករណីឃាត់ខ្លួនជនសង្ស័យ ៣នាក់


(កំពង់ចាម) សមត្ថកិច្ចជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបាន ១ករណី ឃាត់ខ្លួនជនសង្ស័យបាន ៣នាក់ និងវត្ថុតាមមួយចំនួន នៅចំណុចភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ។

តើមន្ត្រីនគរបាល នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុនេះ កម្លាំងនគរបាលជំនាញ បានចេញឆ្មក់ បង្ក្រាបបទល្មើសគ្រឿងញៀនបាន ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ និង ដកហូត ថ្នាំញៀន ១កញ្ចប់ ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង,
ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងទូរស័ព្ទ ៤គ្រឿង ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធី។

No comments