គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែឧសភា និង ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅបន្ត របស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ដោយ :www.meassoranews.com


ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែឧសភា និង ប្រចាំឆមាសទី១  ឆ្នាំ២០២៥ និងទិសដៅបន្ត របស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ


ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសេនាធិការ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ ពិធី ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែឧសភា និង ប្រចាំឆមាសទី១  ឆ្នាំ២០២៥ និងទិសដៅបន្ត របស់ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។

ដោយមានចូលរួម លោក លោកស្រី ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និង៦១៧ លោកអធិការនរបាលក្រុង-ស្រុក ទាំង៧ អធិការរង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ទាំង១៦ និង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៦៤ ។

លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍កោតសរសើរ និងអរគុណចំពោះ បណ្ដាអង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាន ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសាធារណៈ ល្បាតចល័ត ធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ជាតិអាល់កុល គ្រឿងញៀន បង្ការទប់ស្កាត់ក្មេងទំនើង បទល្មើសផ្សេងៗនៅតាមបន្ទាត់ព្រំដែន ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្តការផ្សព្វផ្សាយបន្ថែមច្បាប់ពាក់ព័ន្ធ ជួយសម្រួលចរាចរណ៍សិស្សានុសិស្សចេញពីសាលារៀន បង្ការទប់ស្កាត់ការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គីភ័យ ត្រៀមកម្លាំងជួយអន្តរាគមន៍ គ្រោះមហន្តរាយនានា និង ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ នៅតាមទីប្រជុំជន ពិសេសនៅ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានា ក្នុងខេត្តត្បូងឃ្មុំ ជូនប្រមុខថ្នាក់ដឹកនាំបងប្អូនប្រជាពលរដ្ឋ កន្លងទៅថ្មីៗនេះ ប្រកបដោយជោគជ័យ និងសុខសុវត្ថិភាព សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ ។

លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង ទទួលផែនសេនាធិការ បានឡើងអានរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍ស្នងការ បានដាក់ ផែនការឲ្យមន្ត្រីជំនាញពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យ នៅតាមបណ្តាទីតាំងមានជនបរទេសស្នាក់នៅ ការលួ.ចឆ្លងដែនខុសច្បាប់ ការជួញដូរមនុស្សខុសច្បាប់ ការលួចបើកល្បែ.ងស៊ីសងខុសច្បាប់ (online ) ការត្រួតពិនិត្យចរាចរណ៍ផ្លូវគោក ចំពោះការដឹកសំពេញសំពោង ប្រើប្រាស់ភ្លើងបំភ្លឺ ស៊ីភ្លេរ ស៊ីមាំង ការបិទស្ទីកគឺលើកញ្ចក់ ខុសលក្ខណៈបច្ចេកទេស ក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ ។ និង បានណែនាំឲ្យកងកម្លាំងក្រោមឱវាទ ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅតាមបណ្ដាការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមបណ្តាឃុំនានា ក្នុងខេត្ត។

លោកឧត្តមសេនីយ៍ស្នងការ បានអនុញ្ញាតឲ្យ លោកស្នងការរង លោកអធិការ និង លោកនាយប៉ុស្តិ៍ ឡើងធ្វើបទបង្ហាញទាក់ទងទៅនឹង ចំណុចខ្លាំងខ្សោយមួយចំនួន របស់ខ្លួន ជូនអង្គប្រជុំ ។ និង បានណែនាំបន្ថែមឲ្យមន្ត្រីជំនាញអត្តសញ្ញាណប័ណ្ណ ខិតខំបន្តចុះផ្ដល់ និង ចែកជូនអត្តសញ្ញាណប័ណ្ណ ដែលបានធ្វើរួច ជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ។

ជាទីបញ្ចប់លោកឧត្តមសេនីយ៍ស្នងការ បានដាក់ផែនការទិសដៅ ចំនួន ៦ចំណុច ឲ្យមន្ត្រីចំណុះ ត្រូវយកចិត្តទុកដាក់ អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រៀមរៀបចំផែនការការពារ ប្រមុខថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ  ៕




















No comments