លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត ចាត់តំណាង ចុះជួបសំណេះសំណាលសួរសុខទុក្ខ នាយនគរបាល ដែលមានជំងឺ !
លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត ចាត់តំណាង ចុះជួបសំណេះសំណាលសួរសុខទុក្ខ នាយនគរបាល ដែលមានជំងឺ !
ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមការចង្អុលណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំងឪ មុំ ព្រមទាំងសហការី ចុះជួបសំណេះសំណាលសួរសុខទុក្ខ នឹងបាននាំយកថវិកាមិត្តជួយមិត្តមួយចំនួន ប្រគល់ជូន លោកវរសេនីយ៍ត្រី ជួន សុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន នៃអធិការដ្ឋាននគរបាលស្រុកអូររាំងឪ មានជំងឺស្ទះសរសៃឈាម កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ភូមិពោធិ៍មាស ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ៕
No comments