ទីតាំងសង្វៀនល្បែងភ្នាល់ជល់មាន់ ត្រូវបានអាវុធហត្ថស្រុកព្រៃនប់ បង្ក្រាបឃាត់ខ្លួនបានមនុស្ស 18 នាក់និងវត្ថុតាងមួយចំនួន - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ទីតាំងសង្វៀនល្បែងភ្នាល់ជល់មាន់ ត្រូវបានអាវុធហត្ថស្រុកព្រៃនប់ បង្ក្រាបឃាត់ខ្លួនបានមនុស្ស 18 នាក់និងវត្ថុតាងមួយចំនួន


ស្រុកព្រៃនប់_ដោយមានបទបញ្ជាយ៉ាងមុឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ

វេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កម្លាំកងរាជអាវុធហត្ថស្រុកព្រៃនប់  ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ែន វណ្ណា សហការណ៍ជាមួយកម្លាំងការិយាល័យបទល្មើស ព្រហ្មទណ្ឌខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី សេក សូនី នាយការិយាល័យបទល្មើសព្រហ្មទណ្ឌ និងរួមជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងហាវ  បានចុះបង្ក្រាបទីតាំងសង្វៀនល្បែងភ្នាល់ជល់មាន់។

 


បានឃាត់ខ្លួនមនុស្សបានចំនួន ១៨នាក់  ។

  +ម៉ូតូចំនួន ៣៩គ្រឿង

  +រថយន្តចំនួន ០២គ្រឿង

  +មាន់ជល់មួយចំនួន

  +ជញ្ជីងថ្លឹងមាន់ ០១

  +សម្ភារៈជល់មាន់មួយចំនួន


បច្ចុប្បន្ន ជនសង្ស័យខាងលើបានបញ្ជូនទៅកាន់ការិយាល័យបទល្មើសព្រហ្មទណ្ឌខេត្ត រីឯវត្ថុតាងត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់។











No comments:

Post a Comment

សុខភាពនិងសម្រស់

Pages