ព្រឹកថ្ងៃទី២៨ ធ្នូ ២០២១ ខ្ញុំនិងពុក លី សាម៉េត ព្រមទាំងអ្នកគាំទ្រគោរពស្រឡាញ់ សម្តេចតេជោ និងគណបក្សប្រជាជន បានធ្វើអំណោយម៉ូតូ១គ្រឿងនិងថវិកា១ពាន់ដុល្លារ ជូនដល់បង លឿង សារុន អតីតក្រុមប្រឹក្សាឃុំមកពីអតីតគណបក្សប្រឆាំងសង្រោ្គះជាតិ (CNRP) នៅស្រុកស្អាង ខេត្តកណ្តាល ដើម្បីគ្រួសារបងមានឱកាសបើកមុខរបរលក់ដូរចិញ្ចឹមគ្រួសារ។
ពិតប្រាកដណាស់ ការខិតខំរបស់បង លឿង សារុន ជាមួយអតីតគណបក្សប្រឆាំងកន្លងមកគឺមានតែការខាតបង់និងឈឺចាប់ហើយសល់តែខោខ្លីតែប៉ុណ្ណោះ។
គណបក្សប្រជាជន ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺផ្តល់ម្លប់ដល់បងប្អូនអតីតអ្នកគាំទ្របក្សប្រឆាំងទាំងអស់ប្រកបដោយព្រហ្មវិហារធម៍និងក្តីស្រឡាញ់ជ្រាលជ្រៅជាមហាគ្រួសារខ្មែរតែមួយ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕
No comments:
Post a Comment