(ភ្នំពេញ):លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងមន្រ្តីរាជការក្រោមឱវាទ បានអញ្ជេីញសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនសមាិកសមាគមន៍មនុស្សចាស់ ដែលមានជីវភាពក្រីក្រចំនួន ៧០គ្រួសារ ក្នុងសង្កាត់ទាំង៧ ចំណុះឱ្យរដ្ឋបាលខណ្ឌមានជ័យ នាព្រឹកថ្ងៃ សៅរ៍ ១៥រោច ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូននឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ នៅរដ្ឋបាលខណ្ឌមានជ័យ ដោយក្នុងមួយគ្រួសារទទួលបាន ភួយ០១ ក្រមា០១ អាវរងា០១ និងថវិកាចំនួន ៥០,០០០រៀល ។
No comments