កម្ពុជាចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបនឹងជំងឺកូវីដ ១៩ នៅមហាសន្និបាត WHO - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

កម្ពុជាចែករំលែកបទពិសោធន៍ក្នុងការឆ្លើយតបនឹងជំងឺកូវីដ ១៩ នៅមហាសន្និបាត WHO

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានចែករំលែកបទ ពិសោធន៍ក្នុងការឆ្លើយតបនឹងជំងឺកូវីដ ១៩ ក្នុងកិច្ចប្រជុំពិសេស លើកទី២ នៃមហាសន្និបាតអង្គការសុខភាពពិភពលោក (WHO) ដែលប្រព្រឹត្តទៅកាល ពីពេលថ្មីៗនេះ ខណៈដែលកម្ពុជាបានសម្រេចជោគជ័យលើការងារចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋស្ទើរ១០០ភាគរយ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងបទអន្តរាគមន៍ ដោយបានលើកអំពីបទ ពិសោធន៍របស់កម្ពុជា ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតជាពិសេសការរាត្បាតជំងឺកូវីដ-១៩ ដែលបានឆ្លុះបញ្ចាំងពីសារៈសំខាន់ នៃការត្រៀមលក្ខណៈជាមុន ជាពិសេសការត្រៀមនូវសមត្ថភាព ក្នុងការឆ្លើយតបបញ្ហាសុខភាពសាធារណៈ សម្រាប់វាយតម្លៃក្នុងការឆ្លើយតបបានយ៉ាងឆាប់រហ័ស ។ លោកជំទាវបន្តថា កិច្ចការទាំងនេះ អាចសម្រេចបានដោយជោគជ័យ គឺអាស្រ័យដោយមានការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបន្ថែមថា ដោយសារភាពជាអ្នកដឹកនាំដ៏ខ្លាំងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាក៏ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ក្នុងកិច្ចការងារចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជននៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងការសម្របសម្រួល និងចាត់ចែងរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)ដែលជាសេនាធិការ ព្រមទាំងការចូលរួមយ៉ាងសកម្មការប្តេជ្ញាចិត្តក៏ដូចជាកិច្ចសហប្រតិបត្តិការពហុភាគី ទ្វេភាគីនិងវិស័យឯកជន ដោយមានកិច្ចសហការយ៉ាងមុតមាំ ដើម្បីកសាងទំនុកចិត្តទៅលើវ៉ាក់សាំងកូវីដ-១៩។

លោកជំទាវបញ្ជាក់ថា កម្ពុជាគាំទ្រការពង្រឹងច្បាប់និយ័តកម្មអន្តរជាតិ ឆ្នាំ២០២៥ (IHR 2005) ដែលជាឧបករណ៍ច្បាប់អន្តរជាតិ ដ៏សំខាន់មួយសម្រាប់សន្តិសុខ សុខភាពពិភពលោក ជាជាងបង្កើននូវឧបករណ៍ថ្មី ដែលមាន លក្ខណៈប្រហាក់ប្រហែលឬស្ទួនគ្នា។ ដូចនេះលោកជំទាវថ្លែងថា បណ្តាប្រទេសទាំងអស់ គួរតែពង្រឹងយន្តការដែលមាន ស្រាប់នៅក្រោមក្របខណ្ឌច្បាប់និយ័តកម្មអន្តរជាតិឆ្នាំ២០២៥ ជាពិសេសគឺផ្តោតសំខាន់ ទៅលើសមត្ថភាពស្នូលរបស់ជាតិ និងបែបប្រព័ន្ធតាមលក្ខណៈសកលសម្រាប់ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ រួមទាំងការពិចារណាលើសារៈសំខាន់នៃអភិបាលកិច្ចល្អរបស់ប្រទេសដែលជាសមាជិករបស់អង្គការសុខភាពពិភពលោក (WHO) ក្នុងគោលបំណងបង្កើនកម្លាំងដ៏ស្វាហាប់ដោយជោគជ័យក្នុងការត្រៀមបង្ការ និងការឆ្លើយតបទៅនឹងជំងឺរាតត្បាតនានា។

កម្ពុជាសូមស្វាគមន៍លើការពិភាក្សាដើម្បីពិចារណាពី យន្តការមួយចំនួនទៀតដែលនឹងបំពេញបន្ថែមដល់ច្បាប់និយ័តកម្មអន្តរជាតិឆ្នាំ២០២៥ (IHR 2005) ដើម្បីឆ្ពោះទៅរកការពង្រឹងកិច្ចខិតខំប្រឹងប្រែងជាសកល ថ្នាក់តំបន់ និងថ្នាក់ប្រទេសលើការត្រៀមខ្លួន និងការឆ្លើយតបនឹងជំងឺរាតត្បាត។

លោកជំទាវរដ្ឋលេខាធិការបានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា សូមសំដែងនូវការកោតសរសើរចំពោះការខិតខំ និងយកចិត្តទុកដាក់របស់ក្រុមការងារ សម្រាប់ការពង្រឹងការត្រៀមលក្ខណៈ និងការឆ្លើយតបចំពោះគ្រាអាសន្នផ្នែកសុខភាពសាធារណៈរបស់អង្គការសុខភាពពិភពលោក។ លើសពីនេះកម្ពុជាគាំទ្រដល់ការពិចារណាលើការផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ និងនិរន្តរភាពលើការលើកកម្ពស់វិធីសាស្ត្រ នៃរដ្ឋាភិបាលទាំងមូល និងនៃសង្គមទាំងមូល កិច្ចសហការពហុភាគី ទ្វេភាគី និងវិស័យឯកជនផងដែរ ៕

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages