កម្លាំងប៉ុស្តិ៍គគីរធំសហការណ៍ជាកម្លាំងប្រឆាំងផ្នែក គ្រឿងញៀនស្រុកកៀនស្វាយបានឃាត់ខ្លួនជនសង្ស័យ២នាក់រណីគ្រឿងញៀននិងមានដីការចាប់ខ្លួន - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

កម្លាំងប៉ុស្តិ៍គគីរធំសហការណ៍ជាកម្លាំងប្រឆាំងផ្នែក គ្រឿងញៀនស្រុកកៀនស្វាយបានឃាត់ខ្លួនជនសង្ស័យ២នាក់រណីគ្រឿងញៀននិងមានដីការចាប់ខ្លួន


(ខេត្តកណ្ដាល)លោកព្រុំ សំណាងអធិការស្រុកកៀនស្វាយបានប្រាប់ថា!សមត្ថកិច្ចឃាត់ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីគ្រឿងញៀនកើតហេតុនៅ

ថ្ងៃទី០៦ខែធ្នូ ឆ្នាំ 

២០២២វេលាម៉ោង១១ និង៣០នាទី។

ចំណុចនៅក្នុងភូមិគគីរធំឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្ដាល។

លោក សួន សម្បត្តិ៍នាយប៉ុស្តិ៍គគីរធំបានប្រាប់ថា!

 ជនសង្ស័យមាន៖ ០២នាក់(ឃាត់ខ្លួន)

១/ ឈ្មោះ ឃុន ហុីម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ធ្លាប់ជាប់ពន្ធនាគារ០៣ដង) មានសារធាតុញៀន។

២/ឈ្មោះ ហៀង សីហា (ហៅអ៊ូត) ភេទ ប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (មានដីកាចាប់ខ្លួន០២) ១/ចេញដោយលោកស្រីពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល លេខ ៣៤៦ ដកបចខ ចុះថ្ងៃ២២/០៦/២០២១  ២/ ចេញដោយលោក ជួន វណ្ណះ ប្រធានចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្ដាល លេខ៥៨១/២១ចុះថ្ងៃទី២១/09/២០២១ (មានសារធាតុ)។


វត្ថុតាងចាប់យករួមមាន:

១/ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៥កញ្ចប់(តូច០២ មធ្យម០៣)ទំងន់៤.៤៩ក្រាម

២/សម្ភារៈវេចខ្ចប់នឹងប្រើប្រាស់មួយចំនួន

លោកសួន សម្បត្តិ៍បន្តថា!

 នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ១០:៣០នាទីកំលាំងប៉ុស្តិ៍រដ្ឋបាលគគីរធំ សហការណ៍ជាមួយ កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានល្បាតក្នុងភូមិសាស្រ្តឃុំគគីរធំ លុះដល់ម៉ោង ១១:៣០នាទី មានប្រជា ពលរដ្ធ ល្អបានផ្តល់ពត័មានប្រាប់ប៉ុស្តិ៍គគីរធំថា នៅចំណុចផ្ទះឈ្មោះ ឃុន ហុីម ភេទប្រុស អាយុ ៣៦ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងជួញដូរថ្នាំញៀន ក្រោយទទួលបានពត៍មានភ្លាម កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នឹងប៉ុស្តិ៍គគីរធំ  បានចុះទៅដល់ចំនុចកើតហេតុបានឃាត់ខ្លួនជន


សង្សយ័០២នាក់។

ធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ័សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៥កញ្ចប់(តូច០២ មធ្យម ០៣) នឹងសម្ភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួនទៀត ក្រោយឆែកឆេររួចលំលាំងសមត្ថកិច្ចបាននាំខ្លួន ជនសង្ស័យ យកមកប៉ុស្តិ៍គគីរធំដើម្បីសួរនាំ នៅចំពោះមុខសម្ថកិច្ចជនសង្សយ័ឈ្មោះ ឃុន ហុីម បានសារភាពថា:ថ្នាំញៀនចំនួន០៥កញ្ចប់(តូច០២មធ្យម០៣)នេះពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សប្រុស ម្នាក់ មិនស្គាល់ឈ្មោះ មិនស្គាល់ទីលំនៅ នៅស្ទឹងមានជ័យ ក្រុងភ្នំពេញ ចំនួន០១កញ្ចប់ធំ តំលៃ ៣០០០០០រៀល(សាមសិបមុឺនរៀល) យកមកវេចខ្ចប់ជាកញ្ចប់តូចៗ ដើម្បីលក់បន្ត។

ក្រោយពីសួរនាំរួចកំលាំងប៉ុស្តិ៍បានបញ្ជូនជនសង្ស័យទាំង០២នាក់រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី ។









No comments:

Post a Comment

សុខភាពនិងសម្រស់

Pages