សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ


ភ្នំពេញ៖នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សាឡឺមសៃ ឃុំម៉ាសុីត រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្តម សាឡឺមសៃ បានគោរពពាំនាំ នូវការផ្ដាំផ្ញើសាសួរសុខទុក្ខ ពី ឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ជូនសម្ដេចតេជោ ហើយក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានជួបពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន ប្រកបដោយផ្លែផ្កាក្នុងនោះ បានឯកភាពគ្នា ជំរុញអនុវត្ត រាល់ការងារទាំងឡាយដែលថ្នាក់ដឹកនាំ ប្រទេសទាំងពីរបានឯកភាពគ្នាកន្លងមក។ 

ពីនោះទៅទៀត ឯកឧត្តម សាឡឺមសៃ ក៏បាន គោរពជម្រាបជូនសម្ដេចតេជោ ផងដែរថា រដ្ឋាភិបាលឡាវ និងប្រជាជនឡាវ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុត ជូនចំពោះសម្ដេចតេជោ និងប្រជាជនកម្ពុជា ដែលកន្លងមក បានជួយរដ្ឋាភិបាលឡាវ និងប្រជាជនឡាវ រួមទាំងការផ្ដល់វ៉ាក់សាំង, ការផ្ដល់ រថយន្ត ក៏ដូចជា បរិក្ខារផ្សេងៗទៀត ឲ្យឡាវក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ , ហើយឯកឧត្តម ក៏បានសំដែងនូវការអបអរសាទរ ជូន ចំពោះកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលជោគជ័យក្នុងការទប់ស្កាត់ ជំងឺរាតត្បាតកូវីដ-១៩ និងសម្ដែងនូវការអបអរសាទរ ជូនចំពោះកម្ពុជា ដែលបានទទួលធ្វើជាប្រធានអាស៊ាន ហើយបានបន្តថា រដ្ឋាភិបាលឡាវ សូមគាំទ្រកម្ពុជា ជាប្រធានអាស៊ាន និងគាំទ្រដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកសាមគ្គីភាពអាស៊ាន និងបន្តសហប្រតិបត្តិការល្អ ជាមួយកម្ពុជា ទាំងក្នុងតំបន់ និងនៅក្នុងឆាកអន្តរជាតិ។ 








No comments:

Post a Comment

សុខភាពនិងសម្រស់

Pages