មានឱកាសធ្វើមន្រ្តីត្រូវមានភាពស្មោះត្រង់ មានគុណធម៌ និងជាម្លប់ដល់ពលរដ្ឋ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

មានឱកាសធ្វើមន្រ្តីត្រូវមានភាពស្មោះត្រង់ មានគុណធម៌ និងជាម្លប់ដល់ពលរដ្ឋ

បាត់ដំបងៈ មីង ទៀង ប៊ុនណាក់ អាយុ  ៥៩ឆ្នាំ មានប្តី អាយុ  ៦២ឆ្នាំ ដែលជាគ្រូបង្រៀនជាង៣០ឆ្នាំ (ចូលនិវត្តន៍) មានកូន៤នាក់និងចៅ១នាក់រស់នៅក្នុងបន្ទុកជាមួយគ្នា។ សព្វថ្ងៃមីងរស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

មុនកូវីដរាតត្បាត មីង ប៊ុនណាក់ បានខ្ចីលុយធនាគារយកមកជួសជុលផ្ទះដែលមានសភាពចាស់ទ្រុឌទ្រោមដំបូលលិចទឹក។ ក្នុងកំឡុងពេលដែលកូវីដ១៩ វាយលុកខ្លាំងគាត់អត់មានចំណូល ហើយមិនមានលទ្ធភាពបង់សងទៅធនាគារវិញទាន់ពេលវេលា។ ផ្ទះរបស់គាត់ត្រូវបានធនាគារប្តឹងរឹបអូសលក់ឡៃឡុងទៅអោយអ្នកផ្សេងកាត់ឈ្មោះរួចស្រេចទៅហើយ។ ទោះបីផ្ទះគាត់ត្រូវបានលក់ទៅអោយអ្នកផ្សេងរួចហើយ ប៉ុន្តែមីងមិនព្រមចាកចេញទេ គឺសុខចិត្តស្លាប់នៅក្នុងផ្ទះព្រោះគ្មានទីជម្រកផ្សេងក្រៅពីផ្ទះនេះ។ 

ដោយទាល់ច្រកគ្មានផ្លូវដោះស្រាយជាមួយនឹងកង្វះខាតជីវភាពកាន់តែធ្ងន់ធ្ងរទៅ ប្តីគាត់បានសម្រេចចិត្តទៅស៊ីឈ្នួលបេះសណ្តែកសៀងអោយគេនៅមណ្ឌលគិរីបានកម្រៃ៣ម៉ឺនរៀលក្នុង១ថ្ងៃ។ មីង ទៀង ប៊ុនណាក់ ក៏បានសម្រេចចិត្តដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មក សម្តេចតេជោ មេត្តាជួយពួកគាត់ផងកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ២០២១។

ថ្មីៗកន្លងទៅនេះ ឯកឧត្ដម ដួង តារា រដ្ឋលេខាធិការ ទីស្ដីការគណ:រដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានសុំអង្វរដល់ភាគីអ្នកដែលបានទិញផ្ទះពីការលក់ឡៃឡុង សុំអោយគាត់លក់ជូនមីងវិញ ព្រោះគាត់គ្មានទីជម្រករស់នៅឡើយ។ ករណីនេះគឺប៉ះពាល់ដល់ជីវិតមនុស្ស៧នាក់រស់នៅក្នុងផ្ទះជាមួយគ្នា (កូន៤នាក់ និងចៅ១នាក់)។ ក្រោយពីបានស្តាប់ការសុំអង្វករពីមីង ទៀង ប៊ុនណាក់  ម្ចាស់ថ្មីដែលបានទិញផ្ទះនេះគាត់មានចិត្តអាណិតអាសូរមីងនិងពូយ៉ាងខ្លាំង ទើបគាត់បានយល់ព្រមសម្រេចលក់ជូនមីងវិញដោយសុខចិត្តខាតប្រាក់មួយចំនួនទៀតផង។

ហើយឯកឧត្ដម ដួង តារា សូមអរគុណយ៉ាងជ្រាលជ្រៅដល់ប្អូនៗម្ចាស់ផ្ទះថ្មី ដែលបានយល់ព្រមលក់ជូនមីងពូវិញ និងសូមអរគុណយ៉ាងខ្លាំងដល់មន្រ្តីខេត្តបាត់ដំបងដែលបានចូលរួមជាថវិកាជួយអ្នកមីងលោកពូក្នុងនោះគឺមាន លោកអភិបាលខេត្តបាត់ដំបងបរិច្ចាគថវិកា $3,000, លោកស្នងការខេត្ត $1,000, លោកប្រធានមន្ទីរហិរញ្ញិក $1,000,  លោកប្រធានរដ្ឋករទឹកស្អាត $1,000, លោកប្រធានមន្ទីរសាធារណៈការ $1,000, និងលោកប្រធានតុលាការខេត្ត $1,000។ ថវិកាទាំងនេះបានកក់ជូនទៅភាគីអ្នកលក់រួចហើយ។

ឯកឧត្ដ ដួង តារា ត្រូវរៃអង្គាសថវិកាប្រមាណ $20,000 ទៀតដើម្បីជួយទិញផ្ទះនេះជូនអ្នកមីងលោកពូជាអតីតគ្រូបង្រៀននៅខេត្តបាត់ដំបងអោយមានជម្រករស់នៅតទៅទៀត។ ពិតណាស់ ករណីដូចអ្នកមីងគឺមានច្រើន ជាពិសេសគឺក្នុងស្ថានភាពដែលប្រទេសជួបវិបត្តិកូវីដ។ ទោះបីយើងមិនអាចជួយបានគ្រប់គ្នា ប៉ុន្តែយើងអាចចូលរួមកសាងអំពើល្អបានគ្រប់ពេលវេលាទាំងអស់ទោះបីតិចក្តីច្រើនក្តីទៅតាមសមត្ថភាពនិងលទ្ធភាពផ្ទាល់។ ឯឧត្ដម សូមអញ្ជើញបងប្អូនជនរួមជាតិចូលរួមជាមួយឯកឧត្ដម ដើម្បីជួយពួកគាត់អោយមានជម្រករស់នៅឡើងវិញ។ នេះជាឱកាសចូលរួមធ្វើបុណ្យទាំងអស់គ្នា ជាពិសេសក្នុងដើមឆ្នាំថ្មី២០២២ ហេងហេងគ្រប់ៗគ្នា។

អំពើអាក្រក់ជាអពមង្គលនៃជីវិត អំពើល្អជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕








No comments:

Post a Comment

សុខភាពនិងសម្រស់

Pages