អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកខ្សែក) ។ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកខ្សែក) ។

នៅចំណុចមុខក្រុមហ៊ុនដឹកជញ្ចូនJ&T ផ្លូវ ២១៧ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៥ម៉៣០នាទី  ។

ជនសង្ស័យឈ្មោះ ពៅ សូរិយ៉ាវង្ស ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ ២៣៧H ផ្លូវ បេតុង ភូមិ  ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអ៊ីហ្គេត ។ (មានផ្ទុកសារធាតុញៀន) 

ជនរងគ្រោះឈ្មោះ ជួន ភក្តី ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ លំ ភូមិ បឹងឈូក សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ ជាងធ្វើស្លាកយីហោ ។

-វត្ថុតាងចាប់យកមាន : ម៉ូតូ ០១ គ្រឿងម៉ាក និច ពណ៌ ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ១HI-៣៨៩២ លេខតួ=៣៤០០៣៥ លេខម៉ាស៊ីន=៣៤០២៤០  ។

ហេតុការណ៍ ៖ កាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៥ម៉៣០នាទី នៅចំណុចមុខក្រុមហ៊ុនដឹងជញ្ជូនJ&T ផ្លូវ ២១៧ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះឈ្មោះ ជួន ភក្តី ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជិះម៉ូតូសណ្តោងរ៉ឺម៉ក ដោយពាក់ខ្សែកមាស ០១ខ្សែទម្ងន់ ០១ដំឡឹង ក្នុងពេលនោះស្រាប់តែមានជនសង្ស័យម្នាក់មិនស្គាល់ឈ្មោះ ភេទ ប្រុស ជិះម៉ូតូ ០១គ្រឿងម៉ាក ស្គូបពី ពណ៌ ស (មិនចាំស្លាកលេខ) មកធ្វើសកម្មភាពឆក់យកខ្សែករបស់ជនរងគ្រោះ ហើយជិះម៉ូតូគេចខ្លួនបាត់ ពេលនោះសមត្ថកិច្ចយើងបានចុះពិនិត្យមើលកន្លែងកើតហេតុធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ពៅ សូរិយ៉ាវង្ស នៅចំណុចផ្លូវ បេតុង ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៥ម៉៣០នាទី យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ខណៈនោះជនសង្ស័យឈ្មោះ ពៅ សូរិយ៉ាវង្ស បានឆ្លើយសារភាពថាខ្លួន និងបក្ខពួកឈ្មោះ តឿ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជិះម៉ូតូម៉ាក ស្គូបពី ពណ៌ ស ពិតជាបានបបួលរូបគេធ្វើសកម្មភាពឆក់យកខ្សែករបស់ជនរងគ្រោះឈ្មោះ ជួប ភក្តី កាលពីថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ ២០២២ វេលាម៉ោង ១៥ម៉៣០នាទី ពិតប្រាកដមែន ចំណែកជនសង្ស័យឈ្មោះ តឿ បានរត់គេចខ្លួនដោយយកខ្សែករបស់ជនរងគ្រោះទៅជាមួយផង ។

 បច្ចុប្បន្នជនសង្ស័យឈ្មោះ ពៅ សូរិយ៉ាវង្ស កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages