អធិការដ្ឋាននគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ទំនាស់យកកាំបិតបុ័ងតោកាប់បណ្តាលឲ្យរបួសក្បាល) - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អធិការដ្ឋាននគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ទំនាស់យកកាំបិតបុ័ងតោកាប់បណ្តាលឲ្យរបួសក្បាល)

ភ្នំពេញ : កាលពីថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង១៥ម៉៣០នាទី ជនរងគ្រោះឈ្មោះ វីត ភានីត ភេទ ប្រុស  អាយុ ១៨ ឆ្នាំ បានយកម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៍ក្រហម ឌុបមិត្តភក្កិប្រុស ចេញពីវិទ្យាល័យផ្សារដើមថ្កូវ ត្រឡប់ទៅផ្ទះនៅចំណុចផ្លូវលេខ១០បេតេ ភូមិ សន្សំកុសល១ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ តែពេលធ្វើដំណើរមកដល់ចំណុច ផ្លូវលេខ១២បេតេ ភូមិ សន្សំកុសល៤ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ បានជួបជនសង្ស័យចំនួន០២នាក់ឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី ភេទ ប្រុស អាយុ១៦ឆ្នាំ និង ឈ្មោះ ឆោម ដារ៉ា ភេទ ប្រុស អាយុ១៦ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BU 0892 សម្លឹងមើលមុខគ្នា ក៏បានមានទំនាស់ពាក្យសំដី និងវាយប្រតាយប្រតប់គ្នាទៅវិញទៅមក ហើយជនសង្ស័យឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី និង ឈ្មោះ ឆោម ដារ៉ា បានជិះម៉ូតូចេញទៅវិញបាត់ ចំណែកជនរងគ្រោះឈ្មោះ វីត ភានីត   បានជិះម៉ូតូឌុបមិត្តភក្កិបន្តដំណើរទៅផ្ទះនៅផ្លូវលេខ១០បេតេ ភូមិ សន្សំ-កុសល១ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ  ខណៈពេលនោះស្រាប់តែជនសង្ស័យឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី និង ឈ្មោះ ឆោម ដារ៉ា បាននាំបក្សពួក០២នាក់ទៀតឈ្មោះ កែវ ចន្ថារ៉ាវុទ្ធ ភេទ ប្រុស អាយុ ១៦ ឆ្នាំ និង ឈ្មោះ សាល ភេទ ប្រុស អាយុ១៨ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BY 9214 ប្រដាប់ដោយ កាំបិតបុ័ងតោចំនួន០១ដើម មកធ្វើសកម្មភាពកាប់ជនរងគ្រោះឈ្មោះ វីត ភានីត បណ្តាលឲ្យរបួសក្បាលពីក្រោយចំនួន០១កន្លែង ហើយជនសង្ស័យនាំគ្នារត់គេចខ្លួនបាត់អស់ ចំណែកជនរងគ្រោះឈ្មោះ វីត ភានីត បានមកព្យាបាលរបួសនៅគ្លីនិតឯកជន (ក្បែរផ្សារបឹងទំពន់) សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ ហើយបានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ឲ្យជួយស្រាវជ្រាវ  ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១បានចុះទៅពិនិត្យកន្លែងកើតហេតុធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុន សារីវ៉ាន់នុត នៅសង្កាត់ទួលទំពូង២ ខណ្ឌ ចំការមន ហើយបន្តឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ទៀតឈ្មោះ ចោមដារ៉ា និង ឈ្មោះ កែវ ចន្ថារ៉ាវុទ្ធ យកមកសាកសួរជាបន្តបន្ទាប់ ចំណែកបក្សពួកជនសង្ស័យឈ្មោះ សាល បានរត់គេចខ្លួនបាត់  ។

-នៅចំណុចផ្លូវលេខ១២បេតេ ភូមិ សន្សំកុសល៤ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង១៥ម៉៣០នាទី   ។

១-ជនសង្ស័យឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៧៧បេតេ  ភូមិ  ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្ស (គ្មានផ្ទុកសារធាតុញៀន)  ។

២-ជនសង្ស័យឈ្មោះ ឆោម ដារ៉ា ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ៣១បេតេ ភូមិ សន្សំកុសល១ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ   សិស្ស (គ្មានផ្ទុកសារធាតុញៀន)   ។

៣-ជនសង្ស័យឈ្មោះ កែវ ចន្ថារ៉ាវុទ្ធ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ត្នោតជ្រុំ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្ស    (គ្មានផ្ទុកសារធាតុញៀន)   ។

ជនរងគ្រោះឈ្មោះ វីត ភានីត ភេទ ប្រុស អាយុ ១៨ ឆ្នាំ  ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ១៥ ផ្លូវលេខ៤៥បេតេ ភូមិ ត្នោតជ្រុំ៥ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ   មុខរបរ សិស្ស (របួសក្បាលពីក្រោយ )  ។

វត្ថុតាងចាប់យករួមមាន ៖ កាំបុ័ងតោចំនួន០១ដើម, ម៉ូតូចំនួន០២គ្រឿង៖ ម៉ាកសេ១២៥ ពណ៍ខ្មៅ លេខតួ+ម៉ាស៊ីន ៨៨៩៤០៦៧ ពាក់ស្លាកលេខ ភ្នំពេញ 1BY 9214  និង ម៉ាកស្គូបពី ពណ៍ក្រហម លេខតួ+ម៉ាស៊ីន ៥០៦៧៧៨៤ ពាក់ស្លាកលេ 1BU 0892   ។ 

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ឈ្មោះ អ៊ុន សារីវ៉ាន់នុត ហៅ ទី, ឈ្មោះ ឆោម ដារ៉ា និង ឈ្មោះ កែវ ចន្ថារ៉ាវុទ្ធ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី  ។





No comments:

Post a Comment

សុខភាពនិងសម្រស់

Pages