លោក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ស្នងការ ទៅចូលរួមបុណ្យសពកុមារី លួត លីហ្សា ដែលត្រូវបានគេសម្លាប់!! - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ស្នងការ ទៅចូលរួមបុណ្យសពកុមារី លួត លីហ្សា ដែលត្រូវបានគេសម្លាប់!!


បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងក្រោមឱវាទ នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡេាះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទៅចូលរួមបុណ្យសពកុមារី លួត លីហ្សា ដែលត្រូវបានជនមិនស្គាល់មុខសម្លាប់។

អំណោយរួមមាន៖ អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ១០០យួរ  និងថវិកា ៥០០,០០០រៀល។

សូមរំលឹកថា៖ ក្មួយស្រីដែលបាត់ខ្លួន បានរកឃើញហើយ នៅវេលាម៉ោងប្រហែល ៩និង៥០ យប់ថ្ងៃកើតហេតុដដែលតែសូមចូលរួមសោកស្តាយផង ដោយសារ ក្មួយស្រី បានទទួលមរណភាពហើយ ក្នុងសភាព អាក្រាតកាយ ដោយជនមិនស្គាល់អត្តសញ្ញាណ សង្ស័យ ចាប់រំលោភសម្លា.ប់ ហើយយកសពទៅកប់នៅក្បែររបងថ្ម នៅម្តុំដែលឃើញកាបូបស្ពាយ ឋិតក្នុងភូមិ ទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ដោយយោង តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា សពក្មួយស្រី ត្រូវជនមិនស្គាល់អត្តសញ្ញាណ យកកប់ដី និងយកដុំថ្មធំសង្កត់ពីលើ ដោយសាកសព ដេក ផ្កាប់មុខ ពាក់អាវ ស មិនស្លៀកសំពត់ ឬ ខោ ឡើយ។

ហយពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវស្វែងរកមុខសញ្ញា ជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕




No comments:

Post a Comment

សុខភាពនិងសម្រស់

Pages