គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

អធិការដ្ឋាននគរបាលខណ្ឌមានជ័យបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ)

ដោយ :www.meassoranews.com

កាលពីថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ០៦ម៉១៥នាទី នៅចំណុចបណ្តោយផ្លូវ បេតុង ភូមិ ភ្នាត សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទ ស្រី អាយុប្រហែល ២៤ ឆ្នាំ ជិះម៉ូតូ ០១ គ្រឿងម៉ាក ប៊ីត ពណ៌ ក្រហម មិនចាំស្លាកលេខ ដាក់ទូរស័ព្ទដៃ ០១ គ្រឿងម៉ាក អាយហ្វូនអេច មិនចាំពណ៌ នៅឃ្លុបម៉ូតូខាងមុខ ក្នុងពេលនោះស្រាប់តែមានជនសង្ស័យចំនួន ០៦ នាក់ឈ្មោះ ភី សុខសំណាង ភេទ ប្រុស អាយុ ១៧ ឆ្នាំ, ឈ្មោះ ពុធ ភេទ ប្រុស អាយុ ១៦ ឆ្នាំ, ឈ្មោះ វង្ស ភេទ ប្រុស អាយុ ១៩ ឆ្នាំ, ឈ្មោះ យុទ្ធ ភេទ ប្រុស អាយុ ១៤ ឆ្នាំ, ឈ្មោះ ឌិត ភេទ ប្រុស អាយុ ១៧ឆ្នាំ និងឈ្មោះ តុង ភេទ ប្រុស អាយុ ២០ឆ្នាំ ជិះម៉ូតូ ០៣គ្រឿង មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះខាងលើ (ដោយជនសង្ស័យឈ្មោះ ភី សុខសំណាង និងឈ្មោះ ពុធ បានជិះម៉ូតូ ០១គ្រឿងម៉ាក និច ពណ៌ សលាយខៀវ ជាអ្នកឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះ ចំណែកបក្ខពួកជនសង្ស័យ ០៤ នាក់ទៀតឈ្មោះ វង្ស, ឈ្មោះ យុទ្ធ, ឈ្មោះ ឌិត, ឈ្មោះ តុង ជិះម៉ូតូ ០២គ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ ជាអ្នកចាំរារាំងពីក្រោយ) ពេលឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះបានហើយជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ ខណៈនោះម៉ូតូរបស់ជនសង្ស័យឈ្មោះ ភី សុខសំណាង និងឈ្មោះ ពុធ បានដួលក៏ត្រូវប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមផ្លូវធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ភី សុខសំណាង យកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ធ្វើការសាកសួរ ចំណែកជនសង្ស័យ ០៥ នាក់ទៀតឈ្មោះ ពុធ, ឈ្មោះ វង្ស, ឈ្មោះ យុទ្ធ ឈ្មោះ ឌិត និងឈ្មោះ តុង បានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះបានយកទូរស័ព្ទដៃពីជនសង្ស័យវិញ ហើយជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ទៅ ។

ជនសង្ស័យឈ្មោះ ភី សុខសំណាង ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវ លំ ភូមិ ទ្រា៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្ស ។ (មានផ្ទុកសារធាតុញៀន)

វត្ថុតាងចាប់យក : -ម៉ូតូ ០១ គ្រឿងម៉ាក និច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ ១JA-៩៤៨២ លេខម៉ាស៊ីន=៣៦៦១០០ លេខតួ=៣៦៦៣១៧ ។

បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ភី សុខសំណាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី។



No comments