ភ្នំពេញ៖ ទីតាំងសង្វៀនជល់មាន់និងបៀរអាប៉ោង ខុសច្បាប់មួយកន្លែងកំពុងដំណើការយ៉ាងសប្បាយ ស្ថិតនៅក្បែវត្តអង្គក្រពើ សង្កាត់គោករការ ខណ្ឌព្រែកភ្នៅ កំពុងដំណើរការបានយ៉ាងសកម្ម ខណៈសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានកំពុងស្ងៀមស្ងាត់។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថាទីតាំងល្បែងស៊ីសងខុសច្បាប់ សង្វៀនជល់មាន់ និងអាប៉ោង ខាងលើគឺប្រមូលផ្ដុំគ្នាលេងភ្នាល់ចាក់លុយ ដោយក្នុងមួយគូរៗ ចាប់ពី១០០០ដូល្លារ រហូតដល់១០០០០ដូល្លារ! ហើយក៏មានអ្នកឈ្នះចាញ់មិនតិចគ្នាដែរ។
លោក ឈិន គឹមផុយ អធិការខណ្ឌព្រែភ្នៅ ក្រុមការងារយើងបានទំនាក់ទំនងរាយការណ៍ករណីនេះ លោកឆ្លើយថាមិនបានដឹងនោះទេ ថាមានទីតាំងជល់មាន់ និងអាប៉ោង កំពុងដំណើរការបើកលេងយ៉ាងរលូន ដែលជាលក្ខណៈទ្រង់ទ្រាយធំយ៉ាងគគ្រឹកគគ្រេង ដូច្នេះដែរ។
ពលរដ្ឋជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខរបស់ពួកគាត់ ខណៈល្បែងស៊ីសងខុសច្បាប់ កំពុងតែបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដែលជាហេតុនាំឲ្យមានភាពអសន្តិសុខកើតឡើងដូចជា ករណីលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងទៀតគឺផ្ដើមចេញពីល្បែងស៊ីសងនេះឯង។
ពលរដ្ឋស្នើដល់លោក ឈិន គឹមផុយ អធិការខណ្ឌព្រែភ្នៅ
មេត្តាជួយចេញបទបញ្ជាដល់កម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងផង ដើម្បីភូមិឃុំមានសុវត្ថិភាព ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។បឋម
No comments:
Post a Comment