បនល្បែងមាន់ជល់ប្រភេទអនឡាញ នៅក្នុងភូមិថ្មី ឃុំពាមរាំង សង្ស័យជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចស្រុកលើកដែក។ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

បនល្បែងមាន់ជល់ប្រភេទអនឡាញ នៅក្នុងភូមិថ្មី ឃុំពាមរាំង សង្ស័យជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចស្រុកលើកដែក។


(កណ្តាល)៖ ទីតាំងបនល្បែងសុីសងអនឡាញ ប្រភេទមាន់ជល់ កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត នៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកខេត្តកណ្តាល ដោយអាជ្ញាធរនិងសមត្ថកិច្ច ឃុំពាមរាំង ពិសេសអាជ្ញាធរនិងសមត្ថកិច្ច ស្រុក
លើកដែក មិនមានវិធានការបង្ក្រាបសោះឡើយ? ទំនងជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចផងក៌មិនដឹង បើទោះជាបីមានសេចក្តីរាយការណ៌យ៉ាងណាក៌ដោយ ក៌បនល្បែងជល់មាន់អនឡាញខាងលើនេះនៅតែបន្តដំណើរការយ៉ាងរលូន ដោយមិនមានការបង្ក្រាបពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ។

ពាក់ព័ន្ធជុំវិញករណីខាងលើនេះលោកអាំធូ អធិការស្រុកលើកដែក បានប្រាប់អោយដឹងថា?ចំពោះបនល្បែងមាន់ជល់អនឡាញខាងលើនេះគាត់ធ្លាប់បានធ្វើកិច្ចសន្យារួចម្តងហើយ។លោកអាំធូបានបន្តទៀតថា?ក្រុមបនល្បែងខាងលើតែងតែលួចបើកលេងមានគ្នា៥នាក់ទៅ១០នាក់ ចាំគាត់(លោកអាំធូ)អោយមេបនល្បែងមាន់ជល់ប្រភេទអនឡាញមាន់ជល់ទាក់ទងមកអ្នកកាសែត។

 បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិថ្មីឃុំពាមរាំង ស្រុកលើកដែក បាននាំគ្នាធ្វើការសំណូមពរមកដល់ លោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោកគង់សោភ័ណ្ឌ ចៅហ្វាយខេត្តកណ្តាល សូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ពិសេសអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុច។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages