ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងដ៏ធំ កំពុងតែបើកដំណើរការយ៉ាងអណាធិបតេយ្យ ចំកណ្តាលក្រុងបាវិត ខណៈសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ទីតាំងសង្វៀនជល់មាន់ និងអាប៉ោងដ៏ធំ កំពុងតែបើកដំណើរការយ៉ាងអណាធិបតេយ្យ ចំកណ្តាលក្រុងបាវិត ខណៈសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់


ខេត្តស្វាយរៀង៖ ស្ថិតនៅចំកណ្តាលក្រុងបាវិតមានទីតាំងល្បែងស៊ីសងខុសច្បាប់ សង្វៀនជល់មាន់ និងអាប៉ោងដ៏ធំ កំពុងតែបើកដំណើរការយ៉ាងអណាធិបតេយ្យ ដោយគ្មានការរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ សង្វៀនមាន់ជល់ និងអាប៉ោង ខាងលើនេះមានម្ចាស់ឈ្មោះ ពូម៉ាប់ ដែលគេដឹងថាជាមនុស្សមានអំណាចឥទ្ធិពលខ្លាំង តែងតែដើរធ្វើព្យុះភ្លៀងយ៉ាងអណាធិបតេយ្យ ពីកន្លែងមួយទៅកន្លែងមួយ។

ប្រភពព័ត៌មានបានបន្ថែមទៀតថា៖ ទីតាំងសង្វៀនជល់មាន់ មួយនេះ មានបំពាក់កម្លាំងការពារ ដោយប្រើប្រាស់សន្តិសុខយាមច្រកចេញចូលមិនឲ្យសារព័តមានណាម្នាក់ចូលផ្តិតយករូបភាពបានទេ។

ចំណែកឯលោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត ហើយនិងលោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិត ហាក់ដូចជាមិនខ្វល់ពីបញ្ហាអសន្តិសុខ ដែលកំពុងតែកើតឡើងក្នុងដែនគ្រប់គ្រងរបស់ខ្លួនសោះឡើយ ដោយទូរស័ព្ទខលចូលបែរជាគ្មានអ្នកលើក នេះដូចជាបណ្តែតបណ្ដោយពេកហើយ។

ពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវត្តមានទីតាំងល្បែងស៊ីសងដ៏ធំមួយកន្លែងនេះ ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់ប្រាក់រាប់រយពាន់ដុល្លារ ព្រោះថាល្បែងស៊ីសងនេះគឺជាដើមចមនៃការបង្កបង្កើតបទល្មើសជាច្រើនដូចជា លួច ឆក់ ប្លន់ ហិង្សាជាដើម។

ជុំវិញការព្រួយបារម្ភពីសំណាក់ប្រជាពលរដ្ឋខាងលើនេះ អាជ្ញាធរស្រុកនិងសមត្ថកិច្ចក្នុងមូលដ្ឋាន កំពុងតែបិទទូរស័ព្ទដេកលង់លក់ដោយមិនខ្វល់ខ្វាយពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋសោះ។

ពលរដ្ឋជាច្រើនសូមអំពាវនាវដល់លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ហើយនិងលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង សូមមេត្តាជួយចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕










No comments:

Post a Comment

សុខភាពនិងសម្រស់

Pages