ខេត្តតាកែវ៖ ថ្មីៗ លោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូង បានប្រើហិង្សាវាយទៅលើប្រពន្ធរបស់ខ្លួនដោយស្នាប់កាំភ្លើងយ៉ាងសាហាវព្រៃផ្សៃ កាលពីសប្ដាហ៍មុននិងបង្កឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែមេប៉ុស្តិ៍ដៃឆៅរូបនេះនៅមិនទាន់មានចំណាត់ការផ្លូវច្បាប់ពីថ្នាក់លើ ពាក់ព័ន្ធករណីហិង្សាលើស្រ្តីភេទឡើយហាក់បីដូចជាមានការបិតបាំង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ កាលពីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ មានករណីហិង្សាមួយបង្កដោយលោក ឌុក ហឿន មានតួនាទីជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រញូង បានប្រើហិង្សាវាយទាត់ធាក់លើប្រពន្ធ ថែមទាំងដកកាំភ្លើងខ្លីពីចង្កេះ វាយក្បាលប្រពន្ធរបស់ខ្លួនបណ្តាលឲ្យប៉ោងក្បាលប៉ោងភ្នែក យ៉ាងធ្ងន់ធ្ងរ។
ងាកមកមើលលោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ ហា ក់ដូចជាកំពុងតែជួយបិទបាំងរឿងអាស្រូវរបស់លោកមេប៉ុស្តិ៍ ដោយរក្សាភាពស្ងៀមស្ងាត់ និងឆ្លើយថាទើបតែដឹងរឿងកំពុងទាក់ទងទៅខណៈលោកមេប៉ុស្តិ៍ប្រើហិង្សាយ៉ាងឃោរឃៅទៅលើស្ត្រីភេទជាប្រពន្ធ នេះហាក់ដូចជាមានរឿងអ្វីលាក់បាំងខ្លាំងមែនទែន។
ពាក់ព័ន្ធទៅនឹងករណីហិង្សាខាងលើនេះលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ គួរតែចាត់វិ ធានការបែបណាចំពោះលោក ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូង។
ជុំវិញករណីហិង្សាដែលបង្កដោយមេប៉ុស្តិ៍នគរបាលត្រពាំងក្រញូង ខាងលើនេះ អង្គភាពយើងមិនអាចសុំការបំភ្លឺពី ឌុក ហឿន មេប៉ុស្តិ៍ត្រពាំងក្រញូងបានទេដោយសារពុំមានលេខទូរស័ព្ទ។
No comments:
Post a Comment