អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង ទីកន្លែងលេងល្បែងភ្នាល់ជល់មាន់ ០២ទីតាំងបន្តបន្ទាប់គ្នា។ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបជាក់ស្តែង ទីកន្លែងលេងល្បែងភ្នាល់ជល់មាន់ ០២ទីតាំងបន្តបន្ទាប់គ្នា។


ភ្នំពេញ៖នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៨នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលេងល្បែងភ្នាល់ជល់មាន់ខុសច្បាប់ បន្ទាប់ពីឃាត់ខ្លួនបាន ខណៈពេលពួកគេកំពុងតែប្រមូលផ្តុំគ្នា ជល់មាន់ភ្នាល់ដាក់លុយ នៅចំណុចភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងនៅចំណុចភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ជនសង្ស័យទាំង០៨នាក់មានឈ្មោះ ៖

១-ឈ្មោះ ជ័យ ឌីណា ភេទប្រុស អាយុ៤២ឆ្នាំ

២-ឈ្មោះ សេង ឆវី ភេទប្រុស អាយុ៣៧ឆ្នាំ

៣-ឈ្មោះ ជូ ប៊ុនថន ភេទប្រុស អាយុ២២ឆ្នាំ

៤-ឈ្មោះ សែម សំបូរ ភេទប្រុស អាយុ៣៦ឆ្នាំ

៥-ឈ្មោះ កែវ ភក្តី ភេទប្រុស អាយុ៣៧ឆ្នាំ

៦-ឈ្មោះ ភិន ប៊ុនលី ភេទប្រុស អាយុ៣៥ឆ្នាំ

៧-ឈ្មោះ ង្វៀង យ៉ាំងតាំង ភេទប្រុស អាយុ៤៣ឆ្នាំ

៨-ឈ្មោះ ហ្វាង ហ្វឹងជីវ ភេទប្រុស អាយុ៤៥ឆ្នាំ។

សូមជម្រាបជូនថា?ការចុះបង្ក្រាបជាក់ស្តែងទីតាំងជល់មាន់ នៅចំណុចខាងលើនេះ សមត្ថកិច្ចអាវុធហត្ថ ចាប់យកវត្ថុតាង មាន់ជល់ចំនួន០៨ក្បាល ក្នុងនោះងាប់០៦ក្បាល និងវត្ថុតាងមួយចំនួនទៀតផងដែរ។ ជនសង្ស័យទាំង០៨នាក់បានសារភាពឲ្យដឹងដូចគ្នា ពួកខ្លួន ពិតជាបានលេងល្បែងភ្នាល់ ជល់មាន់ខុសច្បាប់ ប្រាកដមែន៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages