បើកដំណើរការទ្បើងវិញបន្ទាប់ពីអជ្ញាធរនិងសមត្ថកិច្ចចុះបង្រ្កាប ទីតាំងល្បែងស៊ីសងសង្វៀនជល់មាន់ និងអាប៉ោងដ៏ធំកំពុងតែបើកដំណើរការយ៉ាងរលូន ប្រហែលសមត្ថកិច្ចនិងអាជ្ញាធរជាអ្នកបើកភ្លើងខៀវអោយ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

បើកដំណើរការទ្បើងវិញបន្ទាប់ពីអជ្ញាធរនិងសមត្ថកិច្ចចុះបង្រ្កាប ទីតាំងល្បែងស៊ីសងសង្វៀនជល់មាន់ និងអាប៉ោងដ៏ធំកំពុងតែបើកដំណើរការយ៉ាងរលូន ប្រហែលសមត្ថកិច្ចនិងអាជ្ញាធរជាអ្នកបើកភ្លើងខៀវអោយ


((#ខេត្តកោះកុង))៖ ទីតាំងល្បែងស៊ីសង «សង្វៀនជល់មាន់ និងអាប៉ោង» ដ៏ធំមួយកន្លែងស្ថិតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង កំពុងបើកដំណើរការយ៉ាងអណាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋានមើលរំលង នេះហាក់ដូចជាមានការលាក់បាំងខ្លាំងមែនទែន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខាងលើនេះ បានបើកដំណើរការជារៀងរាល់ថ្ងៃ និងមានក្រុមអ្នកញៀនល្បែងចេញចូលលេងល្បែងសុីសងយ៉ាងសស្រាក់សស្រាំពពាក់ពពូនគ្នាស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអឺងកង ដោយមិនខ្លាចញញ្ញើតច្បាប់អ្វីទាំងអស់។

ប្រភពព័ត៌មានបានបន្ថែមនិងសង្ស័យថា៖ សង្វៀនជល់មាន់ និងអាប៉ោងខាងលើនេះ ប្រហែលជាមានការសែនព្រេនរៀងរាល់ថ្ងៃសិល្ប៏ដល់បារមីម្ចាស់ទឹកម្ចាស់ដី ខ្មោចព្រាយបីសាចអស់ហើយមើលទៅ ទើបអាច បិទបាំងលាក់ខ្លួនបំពួនកាយមិនឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់មើលឃើញ។

ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះវត្តមានទីតាំងល្បែងស៊ីសងខុសច្បាប់មួយនេះ ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយ ជាហេតុបង្កឲ្យមានការជំលោះទាស់ទែងគ្នា ក្នុងគ្រួសារ មានអំពើឆក់ប្លន់ និងភាពអសន្តិសុខផ្សេងៗជាដើម។

ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយនេះប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល ហើយនិងលោក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល សូមលោកមេត្តាជួយចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕

ក្រុមការងារអ្នកសារព័ត៌មានយើងmeassora news រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ 


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages