រថយន្តធុនធំជាច្រើនគ្រឿងរបស់ពួកឈ្មួញ សង្ស័យដឹកទំនិញ​គេចពន្ធ​ឆ្លងដែនចូលវៀតណាមរាល់យប់។ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

រថយន្តធុនធំជាច្រើនគ្រឿងរបស់ពួកឈ្មួញ សង្ស័យដឹកទំនិញ​គេចពន្ធ​ឆ្លងដែនចូលវៀតណាមរាល់យប់។


រថយន្តធុនធំជាច្រើនគ្រឿងរបស់ពួកឈ្មួញ សង្ស័យដឹកទំនិញ​គេចពន្ធ​ឆ្លងដែនចូលវៀតណាមរាល់យប់។ខេត្តស្វាយរៀង)៖ មានរថយន្តយីឌុបធុនធំជាច្រើនគ្រឿងរបស់ពួកឈ្មួញ ឃ្លុំជិតៗ សង្ស័យជាទំនិញគេចពន្ធខុសច្បាប់បង្កប់ មកសំងំលាក់ខ្លួននៅជិតមាត់ច្រករបៀងក្រសាំងជ្រំ ភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រៀមឆ្លងដែនទៅប្រទេសវៀតណាម នៅពេលយប់វេលាម៉ោង០៣ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២២  ដោយសង្ស័យថា សមត្ថកិច្ចពាក់ព័ន្ធមានការត្រូវរ៉ូវគ្នាជាមួយពួកឈ្មួញ។

បើតាមមន្ត្រីនគបាលឃុំគ្រួសម្នាក់ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា  រយៈពេលកន្លះខែមកនេះ មានរថយន្តយីឌុបធំៗ របស់ពួកឈ្មួញ ប្រភេទវ៉េអង ចាប់ពី០៥ទៅ១០គ្រឿង ឃ្លុំជិតឈឹង និងរថយន្តកុងតឺន័រ សណ្តោងរ៉ឺម៉ក ជាច្រើនគ្រឿងដឹកទំនិញ ចុះពីផ្លូវជាតិលេខ១ តាមមុខក្លោងទ្វារវត្តស្វាយជ្រំ  ឆ្ពោះទៅព្រំដែនប៉ុស្ត៍ច្រករបៀងក្រសាំងជ្រំ រាល់យប់ថ្ងៃសង្ស័យជាទំនិញគេចពន្ធខុសច្បាប់។


ប្រភពដ៌ដែរបានបន្តទៀតថា ប៉ុស្តិ៍ច្រករបៀងក្រសាំងជ្រំ ប៉ុន្មានខែចុងក្រោយនេះ គឺមានពួកឈ្មួញមករកស៊ីនាំទំនិញចេញ​ចូលទៅប្រទេសវៀតណាមច្រើន ពោលគឺពេលថ្ងៃឈ្មួញ នាំផ្លែឈើ ពីប្រទេសវៀតណាម ចូលតាមច្រករបៀងក្រសាំងជ្រំ មានដូចជា ផ្លែស្រការនាគ ធូរេន និងខ្នុរជាដើម ដោយបានដឹកតាមរថយន្តសាំយ៉ុង យកទៅរាជធានីភ្នំពេញ។ ហើយពេលយប់ឈ្មួញ លួចនាំទំនិញគេចពន្ធទៅប្រទេសវៀតណាម មានដូចជា ស្ករស, បារី ,អេតចាយ និងទំនិញគេចពន្ធផ្សេងទៀតគ្របជិត។

ទាក់ទិនករណីនេះដែរ សមត្ថកិច្ចម្នាក់បានបង្ហើបឲ្យដឹងថា ស្ករស និងបារី គឺជារបស់ប្រពន្ធលោកមេបញ្ជាការកងរាជ​អាវុធហត្ថ​ស្រុកស្វាយជ្រំ ដោយស្តុកនៅក្នុងឃ្លាំង ស្ថិតនៅភូមិក្រសាំងជ្រំ ហើយផ្ទេរដឹកតាមត្រាក់ទ័រ ក្នុង១យប់ៗ រាប់សិបតោន។ចំពោះករណីនេះ លោកមេបញ្ជាការកងរាជអាវុធហត្ថ បានបំភ្លឺតាមទូរសព្ទ័ថា ទំនិញ ស្ករស ជារបស់ប្រពន្ធលោក បានបង់ពន្ធគយ និងបង់ថ្លៃផ្លូវរួចហើយដែរ។

ក្រោយមានការឆ្លើយបំភ្លឺពីលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក មហាជនបានកើតជាចម្ងល់ថា បើបង់ពន្ធអស់ហើយម្តេច ក៏ចេញតែពេលយប់ហើយដឹកតាមត្រាក់ទ័រ ចេញតាមផ្លូវវាងឆ្លង​ប្រឡាយទៅប្រទេសវៀតណាមទៅវិញ។ដោយឡែក ការនាំផ្លែឈើ ពីប្រទេសវៀតណាមចូលមកកម្ពុជា ក៏ពុំដែលឃើញមានមន្ត្រីជំនាញ ចុះទៅពិនិត្យគុណភាពនោះដែរ។​ នេះជាការលើកឡើងរបស់ពលរដ្ឋមូលដ្ឋាន៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages