នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះបង្រ្កាបបទល្មើសជលផលនៅស្រុកស្រីសន្ធរ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះបង្រ្កាបបទល្មើសជលផលនៅស្រុកស្រីសន្ធរ

នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះបង្រ្កាបបទល្មើសជលផលនៅស្រុកស្រីសន្ធរ

ខេត្តកំពង់ចាម ៖ ថ្ងៃអង្គារ៍ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានដឹកនាំកម្លាំងសហកាណ៍ជាមួយ អាជ្ញាធរស្រុកស្រីសន្ធរ អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ កម្លាំងប៉ុស្តិ៍រនគរបាលរដ្ឋបាលបារាយណ៍ ចុះបង្រ្កាបបទល្មើសជលផលបានចំនួន១ករណី បំផ្លាញចោលវត្ថុតាងរួមមាន:

_លូស្បៃមុងចនួន១១មាត់

_របាំស្បៃមុងប្រវែង២៧៥មែត្រ

_បង្គោលឬស្សីចំនួន២២៥ដើម

_ចាក់លែងកូនត្រីចម្រុះទម្ងន់០៥គ.ក្រ នៅចំណុចបឹងវៀម ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ។

១/ ផ្នែករដ្ឋបាលជលផលកងមាសបានចុះត្រួតពិនិត្យ និងអធិការកិច្ចលើឧបករណ៍នេសាទ ដោយប្រើតាមកម្មវិធីស្មាតធូល (Smart Tools)បានចំនួន១៤ចំណុច៖ 

  - ឧបករណ៍នេសាទដែលមានការអនុញ្ញាតចំនួន១៤ចំណុច នៅតាមដងទន្លេសាប ឃុំបាធាយ ស្រុកបាធាយ ។

២/ ផ្នែកវារីវប្បកម្មបានសហការ ជាមួយនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃនិងគុណភាពបានចុះត្រួតពិនិត្យនិងប្រមូលសំណាកត្រីសម្រាប់ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពផលិតផលជលផលនៅឃុំតាំងក្រាំង ស្រុកបាធាយនិងឃុំសូទិព្វ ស្រុកជើងព្រៃ ។

-បានធ្វើការត្រួតពិនិត្យទីតាំងស្រះចិញ្ចឹមត្រីព្រមទាំងយកសំណាកត្រីប្រាចំនួន២សំណាក។

-ជួបជាមួយអ្នកកែច្នៃត្រីងៀតនិងយកសំណាកត្រីងៀតចំនួន៥សំណាកសរុបចំនួន៧សំណាក។

៣/ ផ្នែកសហគមន៏នេសាទបានចុះគាំទ្រសម្របសម្រួល និងតាមដានការអនុវត្តសកម្មភាពរបស់សហគមន៍នេសាទគ្រួសារបីឃុំ នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ៕




No comments:

Post a Comment

សុខភាពនិងសម្រស់

Pages