ទីតាំងបើកលេងល្បែង«ភ្នាល់បៀរ ចាក់ភ្នាល់បាល់ នៅផ្លូវ៤៦៦គ្រប់ប្រភេទជាច្រើន តាមប្រព័ន្ធអនឡាញ ប្រភេទ«កាស៊ីណូ »ដល់ធំ កំពុងតែបើកដំណើរយ៉ាងរលូនបែបជាអាជ្ញាធរមូលដ្ឋានគ្មានការបង្ក្រាប!!!
ភ្នំពេញ៖ ទីតាំងបើកលេងល្បែង«ភ្នាល់បៀរ ភ្នាល់បាល់ ភ្នាល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងៗជាច្រើន តាមប្រព័ន្ធអនឡាញ» «កាស៊ីណូ អនឡាញ»ដល់ធំ កំពុងតែបើកដំណើរការយ៉ាងរលូនក្នុងសង្កាត់បឹងត្របែកសូមអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ជួយមានវិធានការចុះបង្ក្រាបផងទីតាំងល្បែងសុីសងមួយកន្លែងផ្លូវ ៤៦៦សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ទីតាំងមួយកន្លែងនេះកំពុងតែលួចបើកដំណើរការ អាជីវកម្មល្បែងស៊ីសងខុសច្បាប់ «ភ្នាល់បៀរ ភ្នាល់បាល់ ភ្នាល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងៗជាច្រើន តាមប្រព័ន្ធអនឡាញ» «កាស៊ីណូ អនឡាញ» បើកយ៉ាងរលូនដោយមិនទាន់មានចំណាត់ការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។
តាមប្រភពពីប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ បានផ្តល់សារព័ត៌មានកាន់ អង្គភាពសារព័ត៌មាន(Meas sora news) យើងអោយដឹងថា មានទីតាំងល្បែងស៊ីសង ប្រភេទកាស៊ីណូស្ថិតនៅសង្កាត់ខាងលើ ដោយមិនទាន់មានសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះធ្វើការបង្ក្រាបឡើយ ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា៖ ទីតាំងអុីនធឺណិតបានបើកដំណើរការទទួលជនញៀនល្បែងយ៉ាងអនាធិបតេយ្យ (ពោលគឺ) ក្នុងមួយថ្ងៃបើក ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ និងសម្បូរដោយជនចម្លែកៗចូលទៅលេង! ចំណែកឯមន្ត្រីពាក់ព័ន្ធថ្នាក់មូលដ្ឋានសម្ងំស្ងៀម។
ប្រជាពលរដ្ឋដែលរស់នៅនៅតំបន់នោះ បានលួចបង្ហើបប្រាប់សារព័ត៌មានទាំងភ័យខ្លាចថា ទីតាំងខាងលើនេះ សម្បូរក្មេងស្ទាវ ចេញចូលយ៉ាងស្រស្រាក់ស្រស្រាំ ដោយពួកគាត់មានការភ័យខ្លាចចំពោះសុខទុក្ខរបស់គាត់នៅពេលយប់ «ពោលគឺ៖ ទីណាមានល្បែង ទីនោះមានចោរលួច ចោរប្លន់ វ៉ៃកាប់ចាក់ គោសផ្ទះប្រជាពលរដ្ឋជាមិនខាន»។
ប្រជាពលរដ្ឋរូបនោះបន្តថា៖ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ប្រហែលជាមានបុណ្យបារមីខ្ពស់ទើបអាចបំបាំងកាយមិនឲ្យសមត្ថកិច្ចថ្នាក់មូលដ្ឋានមើលឃើញទីតាំងរបស់ខ្លួន។ឬក៏ត្រូវដងត្រូវផ្លែគ្នាហើយបានជាសម្ងំស្ងៀមមិនមានវិធានការចុះបង្ក្រាប។
ប្រពលរដ្ឋនិងមហាជនជាច្រើនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផង។
ក្រុមការងារអ្នកសារព័ត៌មានយើងmeas sora newsរងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការសូមអរគុណ ។
No comments:
Post a Comment