ពិតជាខ្លាំងម៉ែន!!!ទីតាំងល្បែងស៊ីសង មាន់ជល់អនឡាញ មួយកន្លែង ស៊ីសងប្រាក់រាប់លាន បើកលេងយ៉ាងរលូន សង្ស័យជាឆ្នំាងបាយលោក ជឺម សុីថាអធិការដ្ឋាននគរបាលខណ្ឌដង្កោ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ពិតជាខ្លាំងម៉ែន!!!ទីតាំងល្បែងស៊ីសង មាន់ជល់អនឡាញ មួយកន្លែង ស៊ីសងប្រាក់រាប់លាន បើកលេងយ៉ាងរលូន សង្ស័យជាឆ្នំាងបាយលោក ជឺម សុីថាអធិការដ្ឋាននគរបាលខណ្ឌដង្កោ


ពិតជាខ្លាំងម៉ែន!!!ទីតាំងល្បែងស៊ីសង មាន់ជល់អនឡាញ មួយកន្លែង ស៊ីសងប្រាក់រាប់លាន បើកលេងយ៉ាងរលូន សង្ស័យជាឆ្នំាងបាយលោក ជឺម សុីថាអធិការដ្ឋាននគរបាលខណ្ឌដង្កោ

(ភ្នំពេញ)÷នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០២២នេះមានបងប្អូនប្រជាពលរដ្ឋបានផ្តល់ព័ត៌មានថា មានទីតាំងមាន់ជល់ អនឡាញ មួយកន្លែង ស្ថិតនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយជនញៀនល្បែង ជាពិសេសទៅទៀតនោះ ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងនៅពេលថ្ងៃត្រង់ ដោយគ្មានការបង្ក្រាប ឬ ទប់ស្កាត់ពីសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញ មួយនេះ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្តបន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច  ឆក់ ប្លន់ សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។

ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ មាន់ជល់អនឡាញ ខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសុំសូមណូមពរដល់លោក ស្រី គឹម ញឹប  អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ  និងលោក ជឺម ស៊ីថា អធិការនៃអធិការដ្ឋាន នគរបាលខណ្ឌដង្កោ មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំង មាន់ជល់អនឡាញ ខុសច្បាប់ខាងលើនេះផងទាន.! ដើម្បីឲ្យស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់ប្រមុខរដ្ឋាភិបាលកម្ពុជា។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages