លោក​ឧត្ដមសេនីយ៍​ទោ​ ឈឿន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កម្មវិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរសក្ដិ​ជូន​មន្ត្រី​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ និង​ស្រុក​មុខ​កំពូល​ នៅ​សាលា​ស្រុក​ខ្សាច់​កណ្ដាល - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោក​ឧត្ដមសេនីយ៍​ទោ​ ឈឿន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កម្មវិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរសក្ដិ​ជូន​មន្ត្រី​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ និង​ស្រុក​មុខ​កំពូល​ នៅ​សាលា​ស្រុក​ខ្សាច់​កណ្ដាល


(កណ្តាល )ថ្ងៃចន្ទ ១៣ កើត ខែអាសាឍ ឆ្នាំខាល ចត្វាសក័ ព.ស.២៥៦៦ នៅរសៀលថ្ងៃទី១១ ខែ​កក្កដា​ ឆ្នាំ​២០២២​ ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ ពីឯកឧត្តម​ នាយឧត្ដមសេនីយ៍​ សន្តិ​បណ្ឌិត​ នេត​ សាវឿន​ អគ្អគ្គស្នងការនគរបាលជាតិ!!!

លោក​ឧត្ដមសេនីយ៍​ទោ​ ឈឿន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កម្មវិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែងតាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរសក្ដិ​ជូន​មន្ត្រី​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ និង​ស្រុក​មុខ​កំពូល​ នៅ​សាលា​ស្រុក​ខ្សាច់​កណ្ដាល​ រួមមាន៖

ក.តែងតាំងមុខតំណែង

- នាយប៉ុស្តិ៍  ចំនួន១០នាក់ នាយរងប៉ុស្តិ៍ ចំនួន១៧នាក់ នាយផ្នែក ចំនួន០៨នាក់ និងនាយរងផ្នែក ចំនួន១៣នាក់។

ខ.បំពាក់ឋានន្ដរសក្ដិ

-អនុសេនីយ៍ឯក ចំនួន៣៧នាក់

-អនុសេនីយ៍ទោ ចំនួន១៧នាក់  -អនុសេនីយ៍ត្រី ចំនួន០៣នាក់ 

-ព្រិន្ទបាលឯក ចំនួន០៦នាក់សរុបរួម : ១១១នាក់។​

ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ​ស្នងការ ​មានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងនគរបាលជ័យលាភីទាំងអស់ ត្រូវ​យកចិត្តទុកដាក់ដូចខាងក្រោមៈ

-ខិតខំប្រឹងប្រែងបន្តសកម្មភាពបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរនិងការពារសន្តិសុខជូនប្រជាពលរដ្ឋ

-ធានាឲ្យបានក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ដោយឥតលក្ខខណ្ឌ

-ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព គ្មានអំពើលួច ឆក់ គ្មានការប្រើប្រាស់ជួញដូរគ្រឿងញៀន គ្មានក្មេងទំនើង សំដៅយ៉ាងណាធ្វើឲ្យភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព

-រៀបចំកម្លាំងប្រចាំការនៅតាមអង្គភាព២៤/២៤ម៉ោង សម្រាប់ចេញអន្តរាគមន៍បានទា​ន់ពេលវេលា និងធ្វើការចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន​ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់​ល្អនៅក្នុងមូលដ្ឋាន។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages