នគរបាលប្ប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមពន្លាតដែនសមត្ថកិច្ចបង្រ្កាបជនសង្ស័យដល់ខេត្តពោធិសាត់ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

នគរបាលប្ប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមពន្លាតដែនសមត្ថកិច្ចបង្រ្កាបជនសង្ស័យដល់ខេត្តពោធិសាត់


នគរបាលប្ប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាមពន្លាតដែនសមត្ថកិច្ចបង្រ្កាបជនសង្ស័យដល់ខេត្តពោធិសាត់

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ ដោយបានការអនុញ្ញាតិពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ និងស្រុកជើងព្រៃ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋានះស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) ចំនួន ០២គោលដៅ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០២នាក់ ។

  នៅគោលដៅទី ០១ នៅចំណុចតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់

  ១.ឈ្មោះ ម៉ាត់ រ៉សាលី ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ជាមុខសញ្ញាមានម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន ០៦កញ្ចប់ ថ្នាំគ្រាប់ពណ៍ផ្កាឈូកចំនួន ០២គ្រាប់, ជញ្ជីងអេឡិចត្រូនិចចំនួន ០១គ្រឿង, រថយន្តចំនួន ០១គ្រឿង ម៉ាកកូរូឡាពណ៌ក្រហម និងទូរស័ព្ទដៃចំនួន ០២គ្រឿង ។

នៅគោលដៅទី ០២ សមត្ថកិច្ចយើងបានបន្តសហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តពោធិ៍សាត់ នៅចំណុចតាមផ្លូវ  ស្ថិតក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ពេលនោះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ទៀត

  ២.ឈ្មោះ ហុយ រិទ្ធ ហៅ ភ្នក ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាមុខសញ្ញាមានម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន ០៩កញ្ចប់, រថយន្តចំនួន ០១គ្រឿង ម៉ាកព្រុស ពណ៌សរ និងទូរស័ព្ទចំនួន ០៣គ្រឿង ។

ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន ១៥កញ្ចប់, ថ្នាំគ្រាប់ពណ៍ផ្កាឈូកចំនួន ០២គ្រាប់, ទូរស័ព្ទដៃចំនួន ០៥គ្រឿង, ជញ្ជីងអេឡិចត្រូនិចចំនួន ១គ្រឿង, រថយន្តចំនួន ០២គ្រឿង និងឯកសារប្លង់ដីមួយចំនួន ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages