មុខសញ្ញាឆក់ទូរស័ព្ទដៃ ៣ នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាប់ឃាត់ខ្លួន - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

មុខសញ្ញាឆក់ទូរស័ព្ទដៃ ៣ នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាប់ឃាត់ខ្លួន


មុខសញ្ញាឆក់ទូរស័ព្ទដៃ ៣ នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាប់ឃាត់ខ្លួន

(បាត់ដំបង )ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​លោក ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ជំនួយ​ការ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ១៤​ ខែ​ សីហា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ២២:៣០នាទី​ នៅ​ចំណុច​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​ ​លោក​វរសេនីយ៍ឯក​ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​​ ​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ អំពើ លួចមាន​ស្ថានទម្ងន់ទោស​ (​ ឆក់យក​ទូរស័ព្ទ​ដៃ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន ០​៣​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។ 

១.ឈ្មោះ ឡេង ហេង​​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ 

២.ឈ្មោះ លី ស៊ីថា​​ ភេទប្រុស​ អាយុ​ ២១ឆ្នាំ

៣.ឈ្មោះ លួម ចាន់ថា​​ ភេទប្រុស​ អាយុ​ ២០ឆ្នាំ

ជនសង្ស័យ​ទាំង​ ០៣​ នាក់​ មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង​។ 

នៅ​​ថ្ងៃទី​ ១៤ ខែ​ សីហា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ប្រហែល​ ២១:១០​នាទី​ នៅ​ចំណុច​ក្រុមទី​០១​ ភូមិ​បែកចានថ្មី​​ សង្កាត់ព្រែកព្រះស្តេច ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ជនសង្ស័យ​ខាង​លេី​ បាន​ធ្វេី​សកម្មភាព​ ឆក់យក​ទូរស័ព្ទដៃ​ ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​ សោ ថាវន្ត​ ភេទស្រី​ អាយុ​ ២៧​ឆ្នាំ​ មានទីលំនៅ​ ភូមិ​ស្តីស្ទឹង ឃុំ​តាលាស់ ស្រុក​មោងឬស្សី​ ខេត្ត​បាត់ដំបង​ ។

វត្ថុតាង​ដកហូត​រួម​មាន​ ៖​ 

ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៧ ស្លាកលេខ​ បាត់ដំបង 1AE7425 (​ ជា​ម៉ូតូធ្វើសកម្មភាព​ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកOppo F9 ពណ៌ខៀវ (ជារបស់ជនរងគ្រោះ)

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages