ពលរដ្ឋស្រុកអន្លង់វែងសាទរចំពោះចំណាត់ការ លោកឧត្ដមសេនីយ៍ទោហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ទៅលើល្បែងស៊ីសង តាមអនឡាញ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ពលរដ្ឋស្រុកអន្លង់វែងសាទរចំពោះចំណាត់ការ លោកឧត្ដមសេនីយ៍ទោហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ទៅលើល្បែងស៊ីសង តាមអនឡាញ


ពលរដ្ឋស្រុកអន្លង់វែងសាទរចំពោះចំណាត់ការ លោកឧត្ដមសេនីយ៍ទោហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ទៅលើល្បែងស៊ីសង តាមអនឡាញ

ខេត្តឧត្ដរមានជ័យ៖ ពលរដ្ឋស្រុកអន្លង់វែងមានការត្រេកអរជាខ្លាំងចំពោះចំណាត់ការដ៏ក្ដៅគគុក របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ទៅលើល្បែងស៊ីសងតាមអនឡាញ ដែលកំពុងតែរីកដូចផ្សិត នៅទូទាំងស្រុកអន្លង់វែង។

 ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី២៤ ខែសីហា​ ឆ្នាំ២០២២​ វេលាម៉ោង​ ១៤-០០នាទី លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការ នៃអធិការដ្ឋាននគរបាលស្រុកអន្លង់វែង បានចាត់កម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាល

ចុះត្រួតពិនិត្យស្រាវជ្រាវតាមបណ្តាទីតាំងហាងកាហ្វេ និងកន្លែងលក់ឆ្នោតឡូតូ (មានអាជ្ញាប័ណ្ណស្របច្បាប់) ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកអន្លង់វែង ជាលទ្ធផលបានរកឃើញទីតាំងលួចលាក់លេងល្បែងសុីសងខុសច្បាប់ជល់មាន់តាមទូរទស្សន៍ (អនឡាញ) សរុបចំនួន ០៦ ទីតាំង ដោយអនុវត្តតាមនីតិវិធីជំនាញ សមត្ថកិច្ចបានធ្វើការអប់រំ និងកិច្ចសន្យាដល់ម្ចាស់ទីតាំងនៅនិងកន្លែងខាងលើ ឲ្យបញ្ឈប់ការបើកលេងល្បែង ឬផ្តល់ទីតាំងលេងល្បែងសុីសងខុសច្បាប់ជល់មាន់តាមអនឡាញ និងល្បែងស៊ីសងគ្រប់ប្រភេទផ្សេងទៀត ក្នុងករណីមានការលួចលេងល្បែងភ្នាល់ដាក់ប្រាក់ខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages