ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ជួយ​មូលដ្ឋាន​ភូមិ​បឹង​បី​ ឃុំ​របស់​មង្គល​ ស្រុក​មោងឬស្សី​ ខេត្ត​បាត់​ដំបង​ ។ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ជួយ​មូលដ្ឋាន​ភូមិ​បឹង​បី​ ឃុំ​របស់​មង្គល​ ស្រុក​មោងឬស្សី​ ខេត្ត​បាត់​ដំបង​ ។


ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ជួយ​មូលដ្ឋាន​ភូមិ​បឹង​បី​ ឃុំ​របស់​មង្គល​ ស្រុក​មោងឬស្សី​ ខេត្ត​បាត់​ដំបង​ ។ 

នៅ​រសៀល​ថ្ងៃទី​ ០៧​ ខែ​ សីហា​ ឆ្នាំ​ ២០២២​ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​មូលដ្ឋាន​ភូមិ​បឹង​បី​ ដែល​ដឹកនាំ​ដោយ​លោក​ ឈឿង​ គឹមសុង​ ប្រធាន​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ភូមិ​បឹង​បី​ លោក​ ភួង​ ចន្ទ័តារា​ អនុប្រធាន​ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​  លោក​ ស្វាយ​ សំណាង​ អនុ​ប្រធាន​ លោក​ មាស​ ពិសិដ្ឋ​ អនុប្រធាន​ បាន​ដឹកនាំ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ ចំនួន​ ២០​ នាក់​ នាំ​យក​អំណោយ​ជា​ថវិកា​ ចំនួន​ ៧,៨៦០​,០០០​ រៀល​ (​ ប្រាំពីរលាន​ប្រាំ​បី​សែន​ប្រាំមួយ​ម៉ឺន​រៀល​ )​ ដែល​ជា​របស់​ ឯកឧត្ដម​ សាត​ គឹមសាន​ ប្រធាន​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ឃុំ​របស់​មង្គល​ ស្រុក​មោងឬស្សី​ ខេត្ត​បាត់​ដំបង​ ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​បឹង​បី​ ចំនួន​ ៣១៥​ នាក់​ ដែល​ក្នុង​នោះ​ម្នាក់​ៗ​ទទួល​បាន​ ថវិកា​ចំនួន​ ២០,០០០​ រៀល​ (​ ពីរ​ម៉ឺន​រៀល​ )​ ។ 

​  ក្រោយ​ពី​បាន​ប្រគល់​ថវិកា​ជូន​ប្រជាពលរដ្ឋ​រួច​ លោក​ ឈឿង​ គឹមសុង​ បាន​ចំណាយ​ថវិកា​ ចំនួន​ ៥០​ ម៉ឺន​រៀល​ ដេីម្បី​ចាក់​ដី​គ្រួស​ក្រហម​នៅ​ក្នុង​សាលា​រៀន​បឹងបី​ ចំនួន​ ០២​ ឡាន​ និង​ ជូន​ថវិកា​ដល់​ លោក​ ចំនួន​ ៨​ ម៉ឺន​រៀល​ លោក​ អនុប្រធាន​ភូមិ​ចំនួន​ ៨​ ម៉ឺន​រៀល​ ចំណាយ​បាយ​សាមគ្គី​ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ ចំនួន​ ៣០​ ម៉ឺន​រៀល​ និង​ ចំណាយ​លេី​មធ្យោបាយ​ធ្វើ​ដំណើរ​ ចំនួន​ ៦០​ ម៉ឺន​រៀល​។ 

ជា​ចុងក្រោយ​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​បឹង​បី​បាន​ជូនពរ​ ឯកឧត្ដម​ សាត​ គឹមសាន​ ប្រធាន​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ឃុំ​របស់​មង្គល​ រួម​នឹង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ ទាំងអស់​ អោយ​ជួប​តែ​ពរ​ទាំង​បួន​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខ:​ ពល:​ កុំ​បី​ឃ្លៀងឃ្លាត​ឡេីយ​ ។






No comments:

Post a Comment

សុខភាពនិងសម្រស់

Pages