អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីអំពើប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ) - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីអំពើប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ)


អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីអំពើប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ)

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០០ម៉៣០នាទីរំលងអាធ្រាត្រ កម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្នាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានខណ្ឌមានជ័យ ពេលដល់ចំណុចបណ្តោយផ្លូវលេខ៤៥BT ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ប្រទះឃើញជនសង្ស័យចំនួន ០២នាក់ ឈ្មោះ អៀវ ឆេង ភេទប្រុស អាយុ ៣២ឆ្នាំ និងឈ្មោះ មៃ សេងរិទ្ធភេទប្រុស អាយុ ៣៧ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១F-៧២១៧ ដោយមានការសង្ស័យសមត្ថកិច្ចយើងបានហៅធ្វើការត្រួតពិនិត្យឆែកឆេររកឃើញដូចជា : ទុលឡឺវីសចំនួន ០១ដើម, ដែកកាប់ចំនួន ០១, ដែកសសៃលួសចំនួន ០១, ដែកចុងស្រួចចំនួន ០១ និងពិលពាក់ក្បាលចំនួន ០១ ក៏នាំខ្លួនជនសង្ស័យទាំង ០២នាក់ខាងលើ យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ ហើយជនសង្ស័យក៏បានឆ្លើយសារភាពថាពួកគេពិតជាមានបំណងដើររកលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ពិតប្រាកដមែន ៕

-វត្ថុតាងចាប់យក : ម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១F-៧២១៧, ទុលឡឺវីសចំនួន ០១ដើម, ដែកកាប់ចំនួន ០១, ដែកសសៃលួសចំនួន ០១, ដែកចុងស្រួចចំនួន ០១ និងពិលពាក់ក្បាលចំនួន ០១ ។

-បច្ចុប្បន្នជនសង្ស័យចំនួន ០២នាក់ឈ្មោះ អៀវ ឆេង និងឈ្មោះ មៃ សេងរិទ្ធ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages