លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល បានបើកកិច្ចប្រជុំពាក់ព័ន្ធសន្តិសុខក្នុងឱកាសបុណ្យកាន់បិណ្ឌ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល បានបើកកិច្ចប្រជុំពាក់ព័ន្ធសន្តិសុខក្នុងឱកាសបុណ្យកាន់បិណ្ឌ


ខេត្តកណ្តាល នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ​ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ២០២២ នៅសាលប្រជុំស្នងការដ្ឋាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានសមាសភាពចូលរួមពី លោក លោកស្រី ស្នងការរង, លោកនាយការិយាល័យ, លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង, លោកមេបញ្ជាការវរៈសេនាតូចលេខ៦០៥ និងលោកប្រធានប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជ្រៃធំ។

ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានសង្កត់ធ្ងន់លើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងភូមិសាស្ត្ររបស់ខ្លួនទទួលខុសត្រូវ ពិសេសត្រូវបង្កើនការយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ផងដែរ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages