ឈ្មួញរកស៊ីដឹកជញ្ជូនទំនិញចេញពីប្រទេសវៀតណាម មានការត្អូញត្អែរចំពោះ គយចល័តផ្លូវជាតិលេខ២ បានយកលុយពីពួកគាត់ស្រស់ៗ ខណះពេលដែលទំនិញ របស់ពួកគាត់ស្របច្បាប់បង់ពន្ធគ្រប់ ចេញពីច្រកព្រំដែន រួចយ៉ាងណាក៌ដោយ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

ឈ្មួញរកស៊ីដឹកជញ្ជូនទំនិញចេញពីប្រទេសវៀតណាម មានការត្អូញត្អែរចំពោះ គយចល័តផ្លូវជាតិលេខ២ បានយកលុយពីពួកគាត់ស្រស់ៗ ខណះពេលដែលទំនិញ របស់ពួកគាត់ស្របច្បាប់បង់ពន្ធគ្រប់ ចេញពីច្រកព្រំដែន រួចយ៉ាងណាក៌ដោយ

ឈ្មួញរកស៊ីដឹកជញ្ជូនទំនិញចេញពីប្រទេសវៀតណាម មានការត្អូញត្អែរចំពោះ គយចល័តផ្លូវជាតិលេខ២ បានយកលុយពីពួកគាត់ស្រស់ៗ ខណះពេលដែលទំនិញ របស់ពួកគាត់ស្របច្បាប់បង់ពន្ធគ្រប់ ចេញពីច្រកព្រំដែន រួចយ៉ាងណាក៌ដោយ


តាកែវ៖តាមការបង្ហើបពីមន្ត្រីគយតូចតាច នៅក្នុងខេត្តតាកែវ បានឲ្យដឹងថា លោក ស៊ុន ឆាយ ប្រធានសាខាគយនិងរដ្ឋករខេត្តតាកែវ ទំនងមានការបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ កាន់តែច្រើនឡើងៗ ដែលជាហេតុធ្វើឲ្យរដ្ឋ ត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។ ប្រភពពីមន្រ្តីគយទាំងនោះបានឲ្យដឹងបន្តទៀតថា នៅតាមច្រកព្រំដែនជាច្រើនកន្លែង ដូចជាច្រកភ្នំដិន ច្រកបាក់ដៃ និងច្រកត្រពាំងក្រសាំង ជាដើម ទំនងក្រុមឈ្មួញនាំចូលទំនិញបង់ពន្ធត្រឹម ៣០ ទៅ ៤០ ភាគរយប៉ុណ្ណោះ ដោយសារមានការសង្ស័យបើកភ្លើងខៀវ ពីលោក ស៊ុន ឆាយ  ដែលគេសង្ស័យថាបានឃុបឃិតបើកភ្លើងខៀវ ឲ្យប្រធានការិយាល័យគយ តាមច្រកច្រកព្រំដែន ទាំងនោះធ្វើអ្វីៗតាមតែអំអំពើចិត្ត ។

លោក ស៊ុន ឆាយ ត្រូវបានគេសង្ស័យថា ទំនងបានឃុបឃិតគ្នាជាមួយមេគយចល័តខេត្តតាកែវគឺលោកលាង ម៉េង  ប្រព្រឹត្តអំពើពុករលួយបង្កើតកុងត្រូលជជុះ យកលុយពីរឡានដឹកជំនិញគ្រប់ប្រភេទ ក្នុងមួយឡានៗ ចាប់ពី 6 ម៉ឺនឡើងទៅ យ៉ាងគឃ្លើន។ទង្វើរបស់លោក ស៊ុន ឆាយ ត្រូវបានគេសង្ស័យថា ទំនងបានបើកភ្លើងខៀវ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វារអន្តរជាតិភ្នំដិន និងច្រកផ្សេងៗទៀតយ៉ាងពេញបន្ទុក។បើតាមសម្ដីរបស់អាជីវករដែលជាអ្នកដឹកទំនិញតាមរបស់ម៉ូតូកែច្នៃ ក៏ដូចជាឡានសាំយ៉ុងដឹកយ៉ាងសំពេញសំពោង បានបង្ហើបឧ្យដឹងថា ក្នុងមួយឡាន របស់គាត់ត្រូវបងលុយស្រស់ៗជូនគយចល័តផ្លូវជាតិលេខ២ ក្បែររង្វង់មូលអូចំបក់ តម្លៃក្នុងមួយឡាន ចាប់ពី 6 ម៉ឺនឡើងទៅបើច្រើនគិតតម្លៃផ្សេងទៀត។

ក្រុមឈ្មួញអាជីវករមួយចំនួន បានឲ្យដឹងថា ទោះបីពួកគាត់បាននាំចូលទំនិញស្របច្បាប់ពីប្រទេសវៀតណាម ដោយបានបង់ពន្ធគយ នៅច្រកព្រំដែនរួចហើយក៏ដោយ ក៏ជៀសមិនផុត ត្រូវតែបង់លុយឲ្យក្រុមគយចល័តរបស់លោក លាង ម៉ុង ជាកំហិត ដែលជាហេតុធ្វើឲ្យពួកគាត់រកស៊ីស្ទើរគ្មានសល់ផលចំណេញ។ បើតាមប្រភពពីមន្ត្រីនិងភ្នាក់ងារគយនៅខេត្តតាកែវ មួយចំនួនបានឲ្យដឹងថាលោក លាង ម៉ុង មេគយចល័តខេត្តតាកែវ ក៏ដូចជាលោក ស៊ុន ឆាយ  ទំនងឃុបឃិតគ្នាគាបសង្កត់យ៉ាងខ្លាំងទៅលើឈ្មួញ អាជីវករនិងពលរដ្ឋតូចតាចដែលនាំចូលទំនិញពីប្រទេសវៀតណាម ដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ២ក្នុងក្រុងដូនកែវ ក្បែររង្វង់មូលអូរចំបក់។

ពាក់ព័ន្ធនិងករណីខាងលើនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរមើលរំលងតទៅទៀតនោះទេ?បើសិនដូចការលើកឡើងខាងនេះពិតប្រាកដមែន គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ កុំឧ្យប៉ះពាល់ដល់ស្ថាប័នគយនិងរដ្ឋករ។ លោកស៊ុនឆាយ និងលោកលាង
ម៉េង អង្គភាពគេហទំព័រmeassorsnews មិនអាចសុំការបកស្រាយបំភ្លឺលំអិតបាននោះទេ?ខណះលេខទូរស័ព្ទគាត់មិនអាចទំនាក់ទំនងបាន។

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages