(ក្រុងបាវិត)នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលក្រុងបាវិតបានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៤២ របស់ក្រុមប្រឹក្សាក្រុងបាវិត អាណត្តិទី៣ ដោយមានកូរ៉ុម១៤ រូប លើ១៥ រូប។
កិច្ចប្រជុំនេះក្រោមអធិបតីភាពលោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត និងបានអញ្ជើញចូលរួមពីលោក លឹម សៀងហេង អភិបាលក្រុងបាវិត និងលោក លោកស្រីអភិបាលរងក្រុង រួមជាមួយលោកប្រធានការិយាល័យចំណុះរដ្ឋបាលក្រុង លោកប្រធានការិយាល័យប្រជាពលរដ្ឋ និងតំណាងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិជីភូ។
របៀបវារៈនៃកិច្ចប្រជុំ÷
ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤១ របស់ក្រុមប្រឹក្សាក្រុងបាវិត។
ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ របស់រដ្ឋបាលក្រុងបាវិត។
ដាប់របាយការណ៍ប្រចាំខែវិច្ឆិកាឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារក្រុងបាវិត។
ពិនិត្យ ពិភាក្សានិងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តមន្ត្រីសាលាក្រុងបាវិតប្រចាំខែតុលា ឆ្នាំ២០២២។
បញ្ហាផ្សេងៗនិងបិទអង្គប្រជុំ។
No comments:
Post a Comment