អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង) - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង)


អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង)


(ភ្នំពេញ )នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១១ម៉៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការ​ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ​ចំនួន ០២នាក់ឈ្មោះ សាន សាត ភេទប្រុស អាយុ ៤១ឆ្នាំ និងឈ្មោះ អ៉ឹម យ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ នៅចំណុចភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង) ដែលបានប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០០ម៉៣០នាទីរំលងអាធ្រាត្រ ។  

-ជនរងគ្រោះឈ្មោះ អ៊ុំ សុធា ភេទប្រុ អាយុ ៣០ឆ្នាំ ​ជនជាតិខ្មែរ ទីលំ​នៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញមុខរបរ កម្មកររោងចក្រ ។

១.ជនសង្ស័យឈ្មោះ សាន សាត ភេទប្រុស អាយុ ៤១ឆ្នាំ ទីលំ​នៅបច្ចុប្បន្នស្នាក់បន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ (មានផ្ទុកសារធាតុញៀន) ។

២.ជនសង្ស័យឈ្មោះ អ៉ឹម យ៉ុង ភេទប្រុស អាយុ ២០ឆ្នាំ ទីលំ​នៅបច្ចុប្បន្នស្នាក់បន្ទប់ជួល ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ រើសអេតចាយ ។(មានផ្ទុកសារធាតុញៀន)។​

-វត្ថុតាងចាប់យក : ម៉ូតូចាស់ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ ១R-៣៨២២ ម៉ូតូ ០១គ្រឿងម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AA-០៦៤៧ មានសណ្តោងរម៉ក់ និងទូរស័ព្ទដៃចំនួន ០២គ្រឿង ។

-បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages