ក្រុងបាវិត នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលក្រុងបាវិតមានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២២ និងលើកទិសដៅខែមករា ឆ្នាំ២០២៣ របស់រដ្ឋបាលក្រុងបាវិត។
កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងបានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងក្រុង លោកនាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំងបី លោកប្រធានការិយាល័យចំណុះរដ្ឋបាលក្រុង តំណាងអគ្គិសនីបាវិត និងជីភូ តំណាងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិជីភូ និងលោកចៅសង្កាត់និងស្មៀនទាំងប្រាំក្នុងក្រុង។
របៀបវារៈនៃកិច្ចប្រជុំមាន÷
១-ឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២២ របស់រដ្ឋបាលក្រុងបាវិត។
២-ឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ ២០២២ របស់រដ្ឋបាលក្រុងបាវិត។
៣-បញ្ហាផ្សេងៗនិងបិទអង្គប្រជុំ៕
No comments:
Post a Comment