គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណី ជូញដូរដោយខុសច្បាប់នូវសារធាតុញៀន

ដោយ :www.meassoranews.com


អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណី ជូញដូរដោយខុសច្បាប់នូវសារធាតុញៀន


(ភ្នំពេញ)នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០១ម៉២៣នាទីរំលងអាធ្រាត្រ  កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលមកដល់នៅចំណុចក្បែរគំនរសំរាម ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ឃើញជនសង្ស័យចំនួន ០២នាក់ ឈ្មោះ ឈឿន គោ ភេទប្រុស អាយុ ២២ឆ្នាំ និងឈ្មោះ នាង ណេត ភេទប្រុស អាយុ ២២ឆ្នាំ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យក៏ហៅធ្វើការត្រួតពិនិត្យប្រទះឃើញក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ថង់ធំល្មមនៅក្នុងដៃខាងឆ្វេងជនសង្ស័យឈ្មោះ ឈឿន គោ ក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើយកមកធ្វើការសាកសួរតែម្ដង ។

១.ជនសង្ស័យឈ្មោះ ឈឿន គោ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ​ កម្មករសំណង់ ។ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)

២.ជនសង្ស័យឈ្មោះ នាង ណេត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ កម្មករសំណង់ ស្នាក់នៅ​ក្នុងការដ្ឋានសំណង់ព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)

វត្ថុតាងចាប់យកមាន : ក្រាមពណ៍សថ្លាចំនួន ០២កញ្ចប់ថង់ធំល្មម និងទូរស័ព្ទដៃចំនួន ០២គ្រឿង(ចាស់) ។

បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


No comments