លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការ អញ្ជើញជាអធិបតីក្នុងពិធី "សំណេះសំណាលសួរសុខទុកសិក្ខាកាម ចុះធ្វើកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ" - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការ អញ្ជើញជាអធិបតីក្នុងពិធី "សំណេះសំណាលសួរសុខទុកសិក្ខាកាម ចុះធ្វើកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ"


(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការ អញ្ជើញជាអធិបតីក្នុងពិធី "សំណេះសំណាលសួរសុខទុកសិក្ខាកាម ចុះធ្វើកម្មសិក្សា នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ" ។ 

ដោយមានការចូលរួមពី លោក លោកស្រី ស្នងការរង លោកនាយ នាយរងការិយាល័យ និងសិក្ខាការ លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍ណែនាំ ដល់សិក្ខាកាមទាំងអស់ ដែលចុះមកធ្វើកម្មសិក្សា នៅតាមបណ្ដាអង្គភាព ចំណុះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំៈ ក្មួយៗបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ដើម្បីបំពេញភារកិច្ច ទៅសិក្សានៅសាលានគរបាលភូមិភាគ១ (ខេត្តស្ទឹងត្រែង) ក្រេបយកចំណេះដឹង ជំនាញ មកបំរើការងារនៅអង្គភាព និងប្រជាពលរដ្ឋយើង ។ ក្មួយៗត្រូវប្រកាន់ភ្ជាប់នូវឥរិយាបថថ្លៃថ្នូរ ក្រមសីលធម៌ល្អ ភាពស្មោះត្រង់ សាមគ្គីភាព ការទំនាក់ទំនងល្អ និងបោះបង់រាល់អំពើអបាយមុខនានា ។ ខិតខំបំពេញការងារឲ្យបានល្អប្រសើរ ដើម្បីខ្លួនឯង អង្គភាព និងសង្គមជាតិយើង ។ ត្រូវខិតខំយកចិត្តទុកដាក់ ហ្វឹកហាត់ ស្វែងយល់ អំពីការងារ ដែលរៀមច្បងយើង បានបង្ហាត់បង្ហាញ និងកត់ត្រាទុកសម្រាប់ជាចំណេះជំនាញខ្លួនយើង នឹងចង់ក្រងជាមេរៀនសម្រាប់កម្មសិក្សា របស់ក្មួយៗផង ។ ក្មួយៗ មានសំណាងល្អនៅក្នុង #សុខសន្តិភាពរបស់ប្រទេសជាតិយើងនាពេលបច្ចុប្បន្ន មានទីកន្លែងសម្រាប់សិក្សា ស្នាក់នៅ និងអាហារហូបចុក គ្រប់គ្រាន់ ដូច្នេះត្រូវខិតខំបន្ត ចូលរួមថែរក្សាសុខសន្តិភាពជាមួយនឹងប្រមុខថ្នាក់ដឹកនាំរបស់យើងទាំងអស់គ្នា ។ 

នៅលោក លោកស្រីនាយ នាយរង និងមន្ត្រីពាក់ព័ន្ធ តាមបណ្ដាអង្គភាពអង្គភាព ចំណុះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ត្រូវសហការល្អជាមួយក្មួយៗសិក្ខាកាម ធ្វើការចែករំលែកចំណេះដឹង បទពិសោធន៍ បង្ហាត់បង្ហាញ ជំនាញនានា ដល់ពួកគាត់ ដើម្បីស្វែងយល់ អំពីរបៀបធ្វើការងារនីមួយៗ ប្រកបដោយភាពល្អប្រសើរ ។

ជាទីបញ្ចប់សូមក្មួយៗសិក្ខាកាមទាំងអស់ រួមនិងសិក្ខាកាមដែលហ្វឹកហាត់ដើរក្បួនព្យុះហយាត្រាចូលរួមអបអរសាទរ ទិវាជ័យជំនួស ៧ មករា២០២២ នាពេលខាងមុខទទួលបានជោគជ័យគ្រប់ៗគ្នា ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages