បនល្បែងជល់មាន់ នៅក្នុងឃុំព្រែកតាមាក់ សង្ស័យលោកចេង ឌីណា និងលោកម៉ែន សុឃឿន ទំនងអាចទទួលលាភ ទទួលជ័យ ឬត្រូវថ្នាំសណ្តំ ពីមេបនល្បែង - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

បនល្បែងជល់មាន់ នៅក្នុងឃុំព្រែកតាមាក់ សង្ស័យលោកចេង ឌីណា និងលោកម៉ែន សុឃឿន ទំនងអាចទទួលលាភ ទទួលជ័យ ឬត្រូវថ្នាំសណ្តំ ពីមេបនល្បែង


បនល្បែងជល់មាន់ នៅក្នុងឃុំព្រែកតាមាក់ សង្ស័យលោកចេង ឌីណា និងលោកម៉ែន សុឃឿន ទំនងអាចទទួលលាភ ទទួលជ័យ ឬត្រូវថ្នាំសណ្តំ ពីមេបនល្បែង


បនល្បែងជល់មាន់ នៅតាមបណ្តាយផ្លូវជាតិលេខ៨ ស្ថិតនៅក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបើកលេងយ៉ាងរលូន មិនរំខានភ្នែកត្រចៀក ឬច្រមុះ របស់អាជ្ញាធរនិងសមត្ថកិច្ចស្រុកខ្សាច់កណ្តាលបន្តិចសោះឡើយ។ដោយទង្វើនេះ គេដាក់ការសង្ស័យថា ទាំងលោកចេង ឌីណា ចៅហ្វាយស្រុកខ្សាច់កណ្តាល និងលោកម៉ែន សុឃឿន អធិការស្រុកខ្សាច់កណ្តាល ទំនងអាចទទួលលាភ ទទួលជ័យ ឬត្រូវថ្នាំសណ្តំ ពីមេបនល្បែងជល់មាន់ ខាងលើនេះអស់ហើយ ទើបបានជាលោកចេង ឌីណា និងលោកម៉ែន សុឃឿន រក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ស្តីពីការបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅទូទាំងប្រទេស។

សូមជម្រាបថា? កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។


ជាក់ស្តែងនៅថ្ងៃអាទិត្យទី០៤ ខែឆ្នូ ឆ្នាំ២០២២ ក្រោយពីទទួលបានព័ត៌មាន ពីករណីបនល្បែងជល់មាន់ខាងលើនេះភ្លាម ក្រុមអ្នកសារព័ត៌មានមួយក្រុម បានធ្វើការរាយការណ៌ ជូនកងកម្លាំងនគរបាលស្រុកខ្សាច់កណ្តាល ដើម្បីមានវិធានការណ៌ទប់ស្កាត់និងបង្ក្រាប ប៉ុន្តែផ្ទុយទៅវិញ មួយសន្ទុះក្រោយមកពួកញៀល្បែងជល់មាន់ខាងលើ ហាក់បីដូចជាមានពួកព្រាយបីសាច ប្រាប់ដឹងជាមុន ហើយពួកញៀនល្បែងជល់មាន់ បាននាំគ្នារត់ចេញពីបនល្បែងបន្តកន្ទុយគ្នា ដូចគេហែរអង្គបុណ្យកឋិនទានអញ្ចឹង។

ពាក់ព័ន្ធនិងករណីខាងលើនេះ លោកម៉ែន សុឃឿន អធិការស្រុកខ្សាច់កណ្តាល បានប្រាប់អ្នកសារព័ត៌មានថា? ក្នុងប្រតិបត្តការណ៌បង្ក្រាបបនល្បែងជល់មាន់ខាងលើនេះ កំលាំងសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល បង្ក្រាបបានមាន់ជល់ចំនួន៣ក្បាល។ពាក់ព័ន្ធនិងករណីខាងលើនេះផងដែរ មហាជនបានសំណូមពរដល់លោកឈឿន សុចិត្ត ស្នងការខេត្តកណ្តាល គួរមានវិធានការណ៌បែបណា ចំពោះមេបនល្បែងខាងលើនេះ ដែលកំពុងតែផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន។

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages