អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង) - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង)


អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង)


ភ្នំពេញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៦ម៉០០នាទី កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន ០១នាក់ឈ្មោះ កែវ ដេវីដ ភេទប្រុស អាយុ ២០ឆ្នាំ នៅចំណុចស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូ ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង) ដែលបានប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវលំ ក្រុម៣ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២៣ម៉៥០នាទី ។  

-ជនរងគ្រោះឈ្មោះ ថន ភាព ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិព្រែទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ។

-ជនសង្ស័យឈ្មោះ កែវ ដេវីដ ភេទប្រុស អាយុ ២០ឆ្នាំ ទីលំ​នៅបច្ចុប្បន្នស្នាក់បន្ទប់ជួល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ ពុំពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ។

-វត្ថុតាងចាប់យក : ទូរស័ព្ទដៃ(ចាស់)ចំនួន ០១គ្រឿង និងកាតចាក់វ៉ាក់សាំងចំនួន ០១សន្លឹក(របស់ជនសង្ស័យ)។

-បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages