គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុក និងលោក ចាន់ តារា អភិបាលរង មន្រ្តីរាជការក្រោមឱវាទ បានចុះជួបសំណេះសំណាល រំលែកទុក្ខគ្រួសារសព និងនាំយកថវិការមរណៈសង្រ្គោះ ជូនគ្រួសារអតីតយុទ្ធជន ចំនួន ១គ្រួសារ

ដោយ :www.meassoranews.com


លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុក និងលោក ចាន់ តារា អភិបាលរង រួមជាមួយលោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុក លោក-លោកស្រី អនុប្រធានសមាគមអតីតយុទ្ធជនស្រុក និងមន្រ្តីរាជការក្រោមឱវាទ បានចុះជួបសំណេះសំណាល រំលែកទុក្ខគ្រួសារសព និងនាំយកថវិការមរណៈសង្រ្គោះ ជូនគ្រួសារអតីតយុទ្ធជន ចំនួន ១គ្រួសារ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល 

ក្នុងនោះអំណោយរួមមាន ៖ ថវិការមរណៈសង្គ្រោះចំនួន ៤លានរៀល,អង្ករ ៥០គីឡូ,មី ២កេស,ទឹកសុទ្ធ ១កេស និងត្រីខ ១យួរ ។


No comments