លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ ជនសង្ស័យ​ ០៣ នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ ជនសង្ស័យ​ ០៣ នាក់មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង


ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១៦:២០​ នាទី​ នី​ចំណុច​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ដែល​ដឹកនាំ​ដោយ​ លោក​ វរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ គាស់​ទ្វារផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ ជនសង្ស័យ​ ០១​ នាក់​ មក​កាន់​ស្នងការដ្ឋាន​​ ឈ្មោះ​ មឿន​ ចាន់​ថន​ ភេទប្រុស​ អាយុ​ ៣៤​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួល​តាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ 


​  ក្រោយ​ពី​បាន​ធ្វេីការ​សាកសួរ​រួច​កម្លាំង​យេីង​បាន​ធ្វេីការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃទី​ ០១​ ខែ​ មករា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១១:៤០​ នាទី​ នៅ​ចំណុច​ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ កម្លាំង​យេីង​បាន​ធ្វេីការ​ឃាត់ខ្លួន​ ជនសង្ស័យ​ បាន​ ចំនួន​ ០២​ នាក់​ទៀត​ 

1️⃣​ ឈ្មោះ​ ភិន​ ថា​វី​ ភេទប្រុស​ អាយុ​ ៣៦​ ឆ្នាំ​

2️⃣​ ឈ្មោះ​ តូច​ សុភាសិត​ ហៅ​ ពៅ​ ភេទប្រុស​ អាយុ​ ៣៨​ ឆ្នាំ​ ជនសង្ស័យ​ទាំង​ពីរ​នាក់​ មានទីលំនៅ​ ភូមិ​ទួលតាឯក​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ 

👉​ កាល​ពី​ថ្ងៃទី​ ៣០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ០០:០២​ នាទី​ នៅ​ចំណុច​ភូមិ​ដង្កោទាប​ សង្កាត់​ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលើ​ រួម​ជាមួយ​បក្សពួក​ ចំនួន​ ០២​ នាក់​ ទៀត​ ដែល​កំពុង​រត់គេចខ្លួន​ បាន​ធ្វេី​សកម្មភាព​ ផ្លោះ​របង​ចូល​គាស់​ផ្ទះ​ លួច​យក​ទ្រព្យសម្បត្តិ​របស់​ ជនរងគ្រោះ​ឈ្មោះ​ ឆេង​ គឹមលាង​ ភេទស្រី​ អាយុ​ ៤៥​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កំពង់ក្របី​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ 


📍​សម្ភារៈ​បាត់​បង់​រួម​មាន​ ៖​

-​ ទ្វារឈេី​ ចំនួន​ ០៥​ សន្លឹក​ 

-​ គ្រែ​ ឈេី​ ចំនួន​ ០១​ 

-​ ឈេី​ធ្នង់​ ចំនួន​ ០៨​ ដុំ

-​ ទ្វារដែក​ ចំនួន​ ០៤​ 

-​ ទ្រុង​ដែក​ ចំនួន​ ០១​ 

-​ ជេីង​ម៉ាស៊ីន​ដេរ​ ចំនួន​ ០១​

-​ គម្រប​ម៉ាស៊ីន​ ត្រាក់ទ័រ​ ០១​ 


📍​ វត្ថុតាងដកហូតរួមមាន​ ៖

-​ ទ្វារ​ឈេី​ ០៥​ សន្លឹក

-​ ក្តារឈេី​ ចំនួន​ ០២​ សន្លឹក

-​ ឈេី​ គ្រែ​ប្រអប់​ ចំនួន​ ០២​ សន្លឹក​

-​ ឈេី​ ០៤​ដុំ​ 

-​ ម៉ូតូ​ ០១​ គ្រឿង​ ម៉ាក​ ស៊ូស៊ូគី​ វីវ៉ា​ ពណ៌​ ក្រហម​ ស៊េរីចាស់​ ០១​ គ្រឿង​ (​ គ្មាន​ស្លាកលេខ​ )​ 

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages