លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានអញ្ជើញជាគណៈអធិបតីភាពក្នុងការអបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២ - ២០២៣ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត
(ក្រុងបាវិត)នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានអញ្ជើញជាគណៈអធិបតីភាពក្នុងការអបអរសាទរពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២ - ២០២៣ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត ។ ពិធីនេះមានការចូលរួមលោកជំទាវ លោក លោកស្រី សប្បុរសជន លោកអធិការរងក្រុង កងរាជអាវុធហត្ថក្រុង លោកប្រធានអគ្គិសនីបាវិត លោកអនុប្រធានការិយាល័យអប់រំក្រុង លោកនាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត លោកចៅសង្កាត់បាវិត លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សចំនួនប្រមាណ១៣២០នាក់ ។
No comments