នៅទីបំផុត! ក្រុមអ្នកលេងកាំបិតធំ ប្រចាំភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យ២ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនបានហើយ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

នៅទីបំផុត! ក្រុមអ្នកលេងកាំបិតធំ ប្រចាំភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យ២ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យឃាត់ខ្លួនបានហើយ


(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថាក្រុមអ្នកលេងកាំបិតធំ ប្រចាំភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ចំនួន០៣នាក់ ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានហើយ បន្ទាប់ពីធ្វើសកម្មភាពយ៉ាងសាហាវវាយទៅលើគូទំនាស់ប្រដាប់ដោយដំបងនិងកាំបិតធំដែលធ្លាប់ឃើញគេប្រើក្នុងរឿងសាមកុករបស់ចិន។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់៖
១•ឈ្មោះ រុំលី សុខសាន្ត ភេទប្រុស អាយុ ២១ឆ្នាំ
២•ឈ្មោះ រុំលី សៃនី ភេទប្រុស អាយុ២៤ឆ្នាំ
៣•ឈ្មោះ ម៉េង សុខ ហេង ភេទប្រុស អាយុ១៥ឆ្នាំ។
ជនសង្ស័យទាំង០៣ស្នាក់នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមរម្លឹកថាកាលពីវេលាម៉ោង០៤:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានក្មេងស្ទាវមួយក្រុមបានដេញវាយគូទំនាស់យ៉ាងសាហាវថតបានដោយកាំមេរ៉ាសុវត្ថិភាព និងបានធ្វើការបង្ហោះពេញបណ្តាញសង្គមហ្វេសបុក។

បន្ទាប់ពីមានការចែករំលែកនិងផ្សព្វផ្សាយ នគរបាលខណ្ឌមានជ័យ ក៏ស្រាវជ្រាវក្របួចបានជនសង្ស័យទាំង ០៣នាក់ ខណៈដែលបច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ត្រូវបានសមត្ថកិច្ចតាមបញ្ចូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីសួរនាំ និងអនុវត្តតាមនីតិវិធីច្បាប់៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages