គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ដោយ :www.meassoranews.com


នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២៣ម៉០០នាទីរំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលមកដល់នៅចំណុចផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ឃើញជនសង្ស័យចំនួន ០២នាក់ ឈ្មោះ ម៉ាន សារ៉ាវុធ ភេទប្រុស អាយុ ១៩ឆ្នាំ និងឈ្មោះ សាម៉ន លីហួរ ភេទប្រុស អាយុ ១៩ឆ្នាំ កំពុងជិះម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១IY-៩២៧៣ តាមផ្លូវ ដោយមានការសង្ស័យក៏ហៅធ្វើការត្រួតពិនិត្យប្រទះឃើញក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ថង់តូច និងឧបករណ៍សម្រាប់ជក់គ្រឿងញៀន(កែវសម្រាប់ជក់គ្រឿងញៀន)ចំនួន ០១ នៅក្នុងហោប៉ាវខោខាងឆ្វេងជនសង្ស័យឈ្មោះ ម៉ាន សារ៉ាវុធ ក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើយកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣តែម្ដង ។

១.ជនសង្ស័យឈ្មោះ ម៉ាន សារ៉ាវុធ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ក្នុងឃ្លាំងដាក់អីវ៉ាន់ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ​ កម្មករដឹកអីវ៉ាន់ ។ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)

២.ជនសង្ស័យឈ្មោះ សាម៉ន លីហួរ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះលេខ៩ ភូមិកន្ទោក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរ សន្តិសុខរោងចក្រ។ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)

វត្ថុតាងចាប់យកមាន : ក្រាមពណ៍សថ្លាចំនួន ០១កញ្ចប់ថង់តូច, ឧបករណ៍សម្រាប់ជក់គ្រឿងញៀន(កែវសម្រាប់ជក់គ្រឿងញៀន)ចំនួន ០១ ទូរស័ព្ទដៃ ០១គ្រឿងម៉ាក អាយហ្វូន ដប់បីប្រូមិក និងម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១IY-៩២៧៣ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


No comments