ក្នុងរយៈពេលត្រឹមតែបីសប្ដាហ៍ នៃការចូលមកកាន់ក្នុងមុខតំណែងជាស្នងការ របស់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០២កន្លែង ត្រូវបានចាប់ផ្ដេីមសាងសង់ថ្មី
ក្នុងរយៈពេលត្រឹមតែបីសប្ដាហ៍ នៃការចូលមកកាន់ក្នុងមុខតំណែងជាស្នងការ របស់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០២កន្លែង ត្រូវបានចាប់ផ្ដេីមសាងសង់ថ្មី
នៅព្រឹកថ្ងៃអង្គារ៍ ទី២៤ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោក ខេង ម៉េងឈុន អភិបាល នៃគណៈអភិបាលស្រុកព្រៃឈរ បានដឹកនាំកងកម្លាំងចូលរួមក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលសូរសែន្យ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដែលមានទំហំ ទទឹង១១ម៉ែត្រ និងជម្រៅ ៩ម៉ែត្រ ដែលគ្រោងចំណាយថវិកាអស់ប្រមាណជិត 20,000$ (ពីរម៉ឺនដុលា្លរអាមេរិក) ដោយទទួលបានការឧបត្ថម្ភពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បាននាំអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់÷
១-ឧបត្ថម្ភថវិកាចំនួន 1000$ ដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសូរសែន្យ សម្រាប់ចាក់ដីបំពេញបន្ថែមក្នុងបវិវេណប៉ុស្តិ៍
២-ជូនបច្ច័យតាជី យាយជីចំនួន៣០នាក់ ក្នុងម្នាក់ៗ បច្ច័យ០១មុឺនរៀល សារុង០១ ផងដែរ ។
បន្ទាប់មកលោកឧត្តមសេនីយ៍ស្នងការ និងសហការី បានបន្ដចុះត្រួតពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដេីម្បីត្រៀមលក្ខណៈចលនាសាងសង់អាគារថ្មីជាបន្តទៀត ។
គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចូលមកកាន់ក្នុងមុខតំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តាមប្រកាសរបស់ក្រសួងមហាផ្ទៃ កាលពីដេីមខែមករា នាពេលថ្មីៗកន្លងមកនេះ ។ បេីគិតមកដល់ពេលបច្ចុប្បន្ននេះ រយៈពេលត្រឹមតែ បីសប្ដាហ៍ គឺមិនដល់មួយខែផង អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០២កន្លែង បាននឹងកំពុងចាប់ផ្ដើមសាងសង់ថ្មី÷
១-ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រះឃ្លាំង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់
២-ប៉ុស្តិ៍នគរបាលរដ្ឋបាលសូរសែន្យ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ៕
No comments