គេហទំព័រ មាស សូរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ / ទីស្នាក់ការកណ្តាល / ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល / ទំនាក់ទំនង Tele: 0979046112 / 0884140001 / 077343442

Breaking News

លោកឧត្តមសេនីយ៍ស្នងការ​ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរ​សាទរពិធីបុណ្យចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជនជាតិ​វៀតណាម​

ដោយ :www.meassoranews.com


#ខេត្ត​តៃនិញ​ នៅព្រឹក​ថ្ងៃ​សុក្រ​ ទី០៦​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​​ បានដមដំណេីរ​ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្ត​ និង​ឯកឧត្តម​ អ៊ុនចាន់ដា​ អភិបាល​នៃគណៈអភិបាលខេត្ត​កំពង់ចាម​ អញ្ជើញ​ដឹកនាំគណៈអភិបាលខេត្ត​ មន្ទីរ​អង្គភាព​ពាក់ព័ន្ធជុំវិញខេត្ត​ អញ្ជើញ​ចូលរួម​ក្នុង​អបអរ​សាទរពិធីបុណ្យចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជនជាតិ​វៀតណាម​ នៅខេត្ត​តៃនិញ​ សាធារណរដ្ឋ​សង្គម​និយមវៀតណាម​ នាពេលខាងមុខនេះ ។ 

បន្ទាប់មក​ លោកឧត្តមសេនីយ៍ស្នងការ​​​​ និង​សហការី​ ក៏បានទទួលការអនុញ្ញាត​ឲ្យ​ចូលជួបសម្ដែងការគួរសម​ ជាមួយគណៈស្នងការ​នគរបាលខេត្តតៃនិញ​  និងឆ្លៀតឱកាសជូនពរក្នុងពិធីបុណ្យចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជនជាតិ​វៀតណាម​ នាពេលខាងមុខនេះ​ ដេីម្បី​ជាការផ្សា​រភ្ជាប់ចំណងមិត្តភាព​​ឲ្យកាន់មានស្និតស្នាលចំពោះកិច្ចសហការ​ប្រតិបត្តិការ​រវាងសាធារណរដ្ឋ​សង្គម​និយមវៀតណាម​ និងខេត្តកំង់ចាម​ ប្រទសកម្ពុជា​ ។



No comments