លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ ក្រុមអន្តរាគមន៍បង្ការ​-បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​ (​ យកកាបូប )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០១ នាក់ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ ក្រុមអន្តរាគមន៍បង្ការ​-បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​ (​ យកកាបូប )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០១ នាក់


 ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​១៣  ខែខមករា ឆ្នាំ​ ២០២៣ វេលាម៉ោង ២១ និង ០៥ នាទី​ នៅ​ចំណុច​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ លោក​ វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ ក្រុមអន្តរាគមន៍បង្ការ​-បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួច​ (​ យកកាបូប )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០១ នាក់​ ឈ្មោះ​ ហៀង សុបិន្ត ភេទប្រុស​ អាយុ​ ៣៧ ឆ្នាំ​ បច្ចុប្បន្នរស់នៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្ត​បាត់​ដំបង​ មក​កាន់​ស្នងការដ្ឋាន​ ។


📍​វត្ថុតាងដកហូតរួមមាន​ ៖​
-​ មួក​សុវត្ថិភាព​ពណ៌​ ស​ ០១​
-​ កាបូប​ស្ពាយ​ពណ៌​ ខ្មៅ​ ០១​
-​ លោហធាតុ​ ពណ៌​មាស​ (​ ខ្សែ​ ក​ និង​ បណ្តោង​ )​ ០១​
-​ លោហធាតុ​ ពណ៌​ មាស​ (​ ចិញ្ចៀន​ )​ ០១​ វង់​
-​ លិខិត​ឆ្លងដែន​ ០១​
-​ អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​ ០១​
-​ ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AK-6972 ចំនួន ០១គ្រឿង ។

ជនសង្ស័យ​ខាងលើ នេះ​ជា​មុខ​សញ្ញា​ លួច(យកកាបូប) កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១០ និង ៥២នាទី នៅចំណុចភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របស់ជនរងគ្រោះឈ្មោះ លឹម សានិត ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​ កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages