លោក ហេង​ វុទ្ធី​ ដឹកនាំក្រុមការងារចុះជួបសំណេះសំណាល​ សួរសុខទុក្ខ​​ និងនាំយកអំណោយលោក ហ៊ុន​ ម៉ានិត​ ឧបត្ថម្ភ​ដល់ស្នាក់ការគណបក្ស​ និងសមាជិកបក្សដល់ខ្នងផ្ទះ - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

លោក ហេង​ វុទ្ធី​ ដឹកនាំក្រុមការងារចុះជួបសំណេះសំណាល​ សួរសុខទុក្ខ​​ និងនាំយកអំណោយលោក ហ៊ុន​ ម៉ានិត​ ឧបត្ថម្ភ​ដល់ស្នាក់ការគណបក្ស​ និងសមាជិកបក្សដល់ខ្នងផ្ទះ



ខេត្តកំពង់ចាម ៖ នៅ​ថ្ងៃ​សៅរ៍​ ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​ លោក ហេង​ វុទ្ធី​ អនុប្រធាន​ថ្នាក់កណ្ដាលចុះជួយស្រុកស្ទឹងត្រង់​ និងជាប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត​ និងឃុំទួលសំបួរ​ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល​ សួរសុខទុក្ខ​​ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់​ លោក ហ៊ុន​ ម៉ានិត​ ឧបត្ថម្ភ​ដល់ស្នាក់ការគណបក្ស​ និងសមាជិកបក្សដល់ខ្នងផ្ទះ​ ព្រមទាំងដឹកនាំកិច្ចប្រជុំ មានដូចជា÷

I-ឃុំអារក្សត្នោត​​
១-ដឹកនាំកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារគណបក្សមូលដ្ឋានឃុំអារក្សត្នោត និងឧបត្ថម្ភថវិកា​ដល់ក្រុម​ការងារចំនួន៣០នាក់​ ម្នាក់​ៗ​ ទទួល​បាន​ថវិកា​ ០២ម៉ឺន​រៀល​ ។


២-ចុះសួរសុខទុក្ខ​ និងនាំយកអំណោយ​ដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​​ ជូនសមាជិកបក្សនៅភូមិគីឡូ​៧​ ចំនួន​ ០៧គ្រួសារ ក្នុងមួយគ្រួសារ​ ទទួល​បាន​គ្រឿងឧបភោគបរិភោគ​ និងថវិកា​០២មុឺនរៀល​ ។

៣-ឧបត្ថម្ភ​ដល់ព្រះវិហារ​ឥស្លាម​អង្គរ​ ០២បេ​ (១០០គីឡូ)​ ​និងថវិកា​ ២០មុឺនរៀល​ ។
II-ចាត់ឲ្យតំណាង​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ ចុះដល់ខ្នងផ្ទះក្នុងភូមិអារក្សត្នោត ០៦គ្រួសារ​​ និងភូមិល្វា ០៩គ្រួសារ​​​÷


១-ភូមិអារ​ក្សត្នោត ​ចាត់ឲ្យលោក​ ខាំ​ ដែងនាតី​ អនុប្រធានក្រុមការងារចុះជួយភូមិអារក្សត្នោត និងសហការី​ ចុះសួរសុខទុក្ខ​ និងឧបត្ថម្ភថវិកា​ ដល់សមាជិកបក្សចំនួន​ ០៦គ្រួសារ​ ក្នុង​មួយគ្រួសារទទួលបានគ្រឿង​ឧបភោគ​បរិភោគ​​ និងថវិកា​ ០៥មុឺនរៀល​ (ថវិកាក្រុមការងារបន្ថែម​ក្នុង​មួយគ្រួសារ​ ៣មុឺនរៀល​) ។


២-ភូមិល្វា​ ចាត់ឲ្យលោក​ សាន​ ថារ័ត្ន​ អនុប្រធាន​ក្រុម​ការងារ​ចុះជួយភូមិល្វា​ និងសហការី​ ចុះសួរសុខទុក្ខ​ និងឧបត្ថម្ភថវិកា​ ដល់សមាជិកបក្សចំនួន​ ០៩គ្រួសារ​ ក្នុង​មួយគ្រួសារទទួលបានគ្រឿង​ឧបភោគ​បរិភោគ​​ និងថវិកា​ ០២មុឺនរៀល​ ។
III-ឃុំទួលសំបួរ​
១-ដឹកនាំកិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារគណបក្សមូលដ្ឋានឃុំទួលសំបួរ និងឧបត្ថម្ភថវិកា​ដល់ក្រុម​ការងារគណបក្សឃុំ​ សាខាបក្សភូមិ​ ចំនួន​១០នាក់​ ម្នាក់​ៗ​ទទួលបាន​ថវិកា​ ០​៥មុឺនរៀល​,​ អ្នកអង្កេតការ​ ០២នាក់​ ម្នាក់​ៗ​ ទទួល​បាន​ថវិកា​ ៥០មុឺនរៀល​ ។
​ 

២-ចុះសួរសុខទុក្ខ​ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ ជូនដល់សមាជិកបក្សភូមិពោន​ ចំនួន​០៧គ្រួសារ​ ក្នុងមួយគ្រួសារ​ ទទួលបានគ្រឿង​ឧបភោគ​បរិភោគ​​ និងថវិកា​ ០៥មុឺនរៀល​ (ថវិកាក្រុមការងារបន្ថែម​ក្នុង​មួយគ្រួសារ​ ០៣មុឺនរៀល) ។
IV-ចាត់ឲ្យតំណាង​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ ចុះដល់ខ្នងផ្ទះក្នុងភូមិទួលសំបួរ​ ០៥គ្រួសារ​​ ភូមិស្រែអំពៅ​ ០៥គ្រួសារ​ និង ភូមិ​វាលព្រះ​ ០៥គ្រួសារ​÷


១-ភូមិទួលសំបួរ​ ​ចាត់ឲ្យលោក​ ជីវ​ សេងរស់​​ អនុប្រធាន​ក្រុម​ការងារ​ចុះជួយឃុំទួលសំបួរ​ និងជាប្រធានក្រុមចុះជួយភូមិទួលសំបួរ​ និងសហការី​ ចុះសួរសុខទុក្ខ​ និងឧបត្ថម្ភថវិកា​ ដល់សមាជិកបក្សចំនួន​ ០៥គ្រួសារ​ ក្នុង​មួយគ្រួសារទទួលបានគ្រឿង​ឧបភោគ​បរិភោគ​​និងថវិកា​ ០៥មុឺនរៀល​ (ថវិកាក្រុមការងារបន្ថែម​ក្នុង​មួយគ្រួសារ​ ០៣មុឺនរៀល​) និងឧបត្ថម្ភថវិកា​ដល់លោកមេភូមិ-អនុភូមិ-សមាជិក​ភូមិ​ សរុប​ថវិកា​០៩ម៉ឺន​រៀល​ ។


២-ភូមិវាលព្រះ​ ចាត់ឲ្យ​លោក​ សិត​ សិលា​ អនុប្រធាន​ក្រុម​ការងារ​ចុះជួយឃុំ​ និងជាប្រធានក្រុមការងារចុះជួយភូមិវាលព្រះ​ និងសហការី​ចុះសួរសុខទុក្ខ​ និងឧបត្ថម្ភថវិកា​ ដល់សមាជិកបក្សចំនួន​ ០៥គ្រួសារ​ ក្នុង​មួយគ្រួសារទទួលបានគ្រឿង​ឧបភោគ​បរិភោគ​​ និងថវិកា​ ០២មុឺនរៀល​ និងបានឧបត្ថម​ដល់ក្រុមការងារបក្សភូមិ​ ថវិកា​ចំនួន​១២០,០០០រៀល​ ។


៣-ភូមិស្រែអំពៅ​ ចាត់ឲ្យលោក​ ឡុង​ ម៉េងសែ​ អនុប្រធាន​ក្រុម​ការងារ​ចុះជួយភូមិស្រែពៅ​ និងសហការី​ ចុះសួរសុខទុក្ខ​ និងឧបត្ថម្ភថវិកា​ ដល់សមាជិកបក្សចំនួន​ ០៥គ្រួសារ​ ក្នុង​មួយគ្រួសារទទួលបានគ្រឿង​ឧបភោគ​បរិភោគ​​ និងថវិកា​ ០២មុឺនរៀល​ និងបានឧបត្ថម​ដល់ក្រុមការងារបក្សភូមិ​ ថវិកា​ចំនួន​ ៦០,០០០រៀល​ ផងដែរ​ ។
សរុបការចំណាយថវិកាទាំងអស់​ចំនួន​ ៧,៧១០,០០០រៀល​ ។
ក្នុងនោះ​ ថវិកាចំណាយរួមមាន÷
១-ថវិកា​​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ ចំនួន​ ៤,២០០,០០០រៀល​
២-ថវិកា​ខ្ញុំ​ ប្រធាន​ ខ.២៧​ ចំនួន​២,៧០០,០០០រៀល
៣-ថវិកា​ក្រុមការងារ​ចុះជួយតាមបណ្ដាភូមិ​ចំនួន​ ៨១០,០០០រៀល​ ។


ក្នុងឱកាសនោះលោក ហេង វុទ្ធី បានថ្លែងលើកឡើងគូសបញ្ជាក់ថា ក្នុងនាមក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយស្រុកស្ទឹងត្រង់ ក៍ដូចជា ក្រុមការងារ ឃុំអារក្សត្នោត និង ឃុំទួលសំបួរ សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋយើងនៅក្នុងឃុំអារក្សត្នោត ទាំងអស់ ដែលតែងតែជឿទុកចិត្ត និងផ្ដល់ការគាំទ្រដល់ សម្តេចតេជោ ហើយបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោត ជ្រើសតាំង តំណងរាស្ត្រនាអាណត្តិកន្លងៗមកនេះ ខ្ញុំសូមឱ្យបងប្អូនបន្តគាំទ្រគណបក្សប្រជាជន ដើម្បីយើងបំពេញកាតព្វកិច្ចបម្រើប្រជាជនឱ្យកាន់តែមានជីវភាពសំបូរសប្បាយ មានការរស់នៅ ប្រកបដោយភាពរុងរឿង – សុខ សាន្ត។
តាមរយៈការដឹកនាំប្រកបដោយភាពទទួលខុសត្រូវខ្ពស់ តម្កល់ផលប្រយោជន៍ជាតិ និងប្រជាជន ជាធំ និងការពង្រីកសមិទ្ធផលដែលមានទាំងឡាយឱ្យ កាន់តែរីកដុះដាល និងខ្លាំងក្លាបន្ថែមទៀត។


គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សម្ចាស់ការ និងជ្រោងទង់នៃការបង្រួបបង្រួម ជាតិ ដឹកនាំ និងគ្រប់គ្រងប្រទេសប្រកបដោយថាមពល ហើយបង្កបង្កើតបានជាឱកាសដ៏ប្រសើរ សម្រាប់ដំណើរការអភិវឌ្ឍ ជាតិ បន្តបោះជំហានទៅមុខដោយក្តីសង្ឃឹម និងមិនអាចមានកម្លាំង អានុភាពអាក្រក់ណាមួយមករារាំងចំពោះ ការដឹកនាំរបស់គណបក្សប្រជាជនបានទេ។


សូមរំលឹកដែរថា កន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងថា ការដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែមានមុខគ្រប់ពេលប្រជាពលរដ្ឋមានទុក្ខ និងការលំបាក មិនមែនឃើញមុខតែពេលបោះឆ្នោតនោះទេ ខុសពីបក្សប្រឆាំង ដែលគេឃើញមានមុខ តែពេលបោះឆ្នោតប៉ុណ្ណោះ។


សម្តេចតេជោបញ្ជាក់ថា យុទ្ធសាស្ត្ររបស់គណបក្សប្រជាជន គឺរួមសុខ រួមទុក្ខ ជាមួយប្រជាជនគ្រប់ពេលវេលា ហើយយន្តការការងារ ដែលគណបក្សដាក់ឲ្យមន្ត្រីធ្វើការ គឺមន្ត្រីដែលមិនយកចិត្តទុកដាក់ ដោះស្រាយទុក្ខលំបាក ពេលប្រជាពលរដ្ឋរងគ្រោះ មិនត្រូវបានលើកទឹកចិត្ត និងតែងតាំងមុខតំណែងនោះឡើយ៕

No comments:

Post a Comment

សុខភាពនិងសម្រស់

Pages