អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកទូរស័ព្ទដៃ) - គេហទំព័រ មាសសុរ៉ា ញូសិ៍
គេហទំព័រ មាស សុរ៉ា មានទទូល ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទីស្នាក់ការកណ្តាល/ភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល/ទំនាក់ទំនង Tele: 0979046112 / 0884140001 077343442

Breaking

Post Top Ad

Your Ad Spot

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកទូរស័ព្ទដៃ)


អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកទូរស័ព្ទដៃ)

 

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១១ម៉៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលបឹងទំពន់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ចំនួន ០១នាក់ឈ្មោះ ម៉ែន រដ្ឋា ភេទប្រុស អាយុ ៤០ឆ្នាំ នៅចំណុចបណ្តោយផ្លូវ៤៥បេតេ ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួច (យកទូរស័ព្ទដៃ) ដែលបានប្រព្រឹត្តនៅចំណុចផ្ទះលេខA១ ផ្លូវ៤៥បេតេ ភូមិសន្សំកុសល២ សង្កាត់បឹងទំព់ទី១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១១ម៉០០នាទី ។  


-ជនរងគ្រោះឈ្មោះ ចាន់ សុភី ភេទប្រុស អាយុ ៤៤ឆ្នាំ ស្នាក់នៅផ្ទះលេខA១ ផ្លូវ៤៥បេតេ ភូមិសន្សំកុសល២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។


១-ជនសង្ស័យឈ្មោះ ម៉ែន រដ្ឋា ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ ។


-វត្ថុតាងចាប់យក : ម៉ូតូ ០១គ្រឿងម៉ាក ធូដេ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១FI-៨៣០០, ទូរស័ព្ទដៃ ០២គ្រឿងម៉ាក ១១ប្រូ ពណ៌ស្លែ និង០១គ្រឿងម៉ាក អាយហ្វូន៨ ពណ៌ខ្មៅ ។


-បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕


No comments:

Post a Comment

សុខភាពនិងសម្រស់

Pages